+855 16 757 168     samnob@keiladaily.com
KD Logo

Arsenal ធ្លាក់ពី Europa League ក្រោយចាញ់ Olympiakos ក្នុងផ្ទះខ្លួនឯង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 369

ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ពីពាន Europa League បន្ទាប់ពីបរាជ័យ១-២ក្នុងទឹកដីខ្លួនឯងយប់ថ្ងៃព្រហស្បតិ៍ទី២៨ខែកុម្ភៈឆ្នាំ២០២០ ក្រោមថ្វីជើង Olympiakos។

ក្រុមភ្ញៀវមកពីក្រិកបានបើកការនាំមុខក្នុងនាទី៥៣ ដោយ Pape Abou Cisse នាំឱ្យស្មើគ្រាប់នាំមុខជើងទី១របស់ Arsenal ហើយការប្រកួតបានឈានដល់វគ្គថែមម៉ោង១៥នាទី២ដង។

Pierre-Emerick Aubameyang បានផ្ដល់ក្ដីសង្ឃឹមដល់ Arsenal ក្នុងនាទី១១៣។ តាំងពីចូលលេងឱ្យ Arsenal ក្នុងខែកុម្ភៈឆ្នាំ២០១៨មក Aubameyang រកបាន៦១គ្រាប់សម្រាប់ក្រុមនេះ ដែលជាចំនួនសរុបច្រើនបំផុតទី២ក្នុងចំណោមកីឡាករ Premier League បន្ទាប់ពី Mohamed Salah (៦៤គ្រាប់)។

ប៉ុន្តែ El Arabi តាមស្មើក្នុងនាទី១១៩ ធ្វើឱ្យ Olympiakos ឡើងទៅវគ្គបន្តតាមរូបមន្តគ្រាប់បាល់ក្រៅដី (Away Goal)។

នេះជាបរាជ័យលើកដំបូងរបស់ Arsenal តាំងពីខែធ្នូឆ្នាំ២០១៩មក ក្រោយលេងមិនចាញ់១០ប្រកួតជាប់គ្នា។

Olympiakos បានឈ្នះទាំង២លើកក្នុងការធ្វើដំណើរមកទឹកដី Arsenal ២ដងចុងក្រោយ បន្ទាប់ពីបានចាញ់៣លើកដំបូងជាប់គ្នាទល់នឹងក្រុមអង់គ្លេសមួយនេះ។

អ្នកចាត់ការ Arsenal លោក Mikel Arteta និយាយថាឈឺចាប់ខ្លាំងណាស់ចំពោះការធ្លាក់ចេញពីពាននេះ ព្រោះក្រុមរបស់លោកមានបំណងជាច្រើនក្នុងពាននេះ។ Arsenal គ្រប់គ្រងសាច់បាល់ ប៉ុន្តែរបូតគ្រាប់ដោយបាល់ set-piece។

ចំណែកលោក Pedro Martins គ្រូបង្វឹក Olympiakos វិញនិយាយថានេះជារាត្រីប្រវត្តិសាស្ត្រសម្រាប់ក្រុមលោក ហើយក្រុមលោកសមនឹងឡើងទៅជុំបន្តមិនមែនដោយសារតែលទ្ធផលទាំង២ជើងទល់នឹង Arsenal ប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែការលេងប្រកបដោយស្មារតីមោះមុតក្នុងរដូវកាលនេះផងដែរ។ លោកបន្ថែមថា៖ «យើងលេងជាមួយការប្ដេជ្ញាចិត្ត, ពួកយើងជឿជាក់ថាពួកយើងអាចឡើងទៅវគ្គបន្ត ហើយពួកយើងបានធ្វើវាបានសម្រេច។ ភាពឈ្លាសវៃផ្នែកកលល្បិច, ប្រសិទ្ធភាព, ផ្លូវចិត្តរឹងមាំ, ភាពក្លាហាន នាំឱ្យយើងបានជោគជ័យនេះ។ ពួកយើងមិនដែលបាត់បង់ទម្រង់របស់យើងឡើយ ហើយលេងដោយភាពឈ្លាសវៃ។ គោលបំណងរបស់យើងគឺបន្តលេងឱ្យបានបែបនេះទៀតក្នុងពាននេះ»៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖