+855 16 757 168     samnob@keiladaily.com
KD Logo

បេក្ខភាពពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL រដូវកាលមុន Ajax ធ្លាក់ត្រឹមវគ្គ៣២ក្រុម UEL

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 470

Ajax ដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាលមុន ឆ្លងមិនផុតវគ្គ៣២ក្រុមចុងក្រោយ UEFA Europa League រដូវកាលនេះឡើយ ដោយចាញ់ Getafe ក្នុងគ្រាប់បាល់សរុប៣-២។

Ajax បានឈ្នះ២-១ក្នុងជើងទី២យប់ថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈឆ្នាំ២០២០ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីទូទាត់ជាមួយបរាជ័យជើងទីមួយ២-០ឡើយ។

យប់មិញនេះ Jaime Mata បានបើកការនាំមុខសម្រាប់ក្រុមភ្ញៀវ Getafe ក្នុងនាទីទី៥ រួច Danilo តាមស្មើក្នុងនាទីទី១០ មុន Ajax នាំមុខក្នុងនាទី៦៣ដោយបាល់ចូលទីខ្លួនឯងរបស់ Mathias Olivera។

ប៉ុន្តែក្រុមលោក Erik ten Hag ដែលកំពុងឈរកំពូលតារាង Eredivisie មិនអាចរកគ្រាប់បាល់ថែមបានឡើយ ទោះបីគ្រប់គ្រងបាល់ដល់ទៅ៧០%ក្ដី។

Getafe ក្រៅតែពីព្យាយាមបិទតំបន់របស់ខ្លួនបានណែន ពួកគេក៏បានស៊ុតបុកបង្គោលទី៣ដងក្នុងចំណោមការព្យាយាម៩លើក ស្មើនឹងចំនួនឱកាសរបស់ Ajax នៅ Amsterdam៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖