+855 16 757 168     samnob@keiladaily.com
KD Logo

Aubameyang ខ្លោចចិត្តខ្លាំងចំពោះការប្រើឱកាសមាសចុងម៉ោងមិនបានល្អ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 672

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បាននិយាយថាគេមានអារម្មណ៍ក្រៀមក្រំខ្លាំងណាស់ចំពោះការស៊ុតបាល់ក្បែរទី Olympiakos ក្នុងវិនាទីចុងក្រោយមិនចូល បណ្ដាលឱ្យ Arsenal ធ្លាក់ពីពាន Europa League វគ្គ៣២ក្រុមចុងក្រោយ យប់ថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈឆ្នាំ២០២០ ដោយរូបមន្តគ្រាប់បាល់ក្រៅដី (Away Goal)។

ប្រធានក្រុមកាំភ្លើងធំរូបនេះក្លាយជាវីរបុរសនៅពេលគេលោតទាត់ត្រលប់ក្រោយយ៉ាងស្អាតឱ្យ Arsenal នាំមុខលើ Olympiakos ក្នុងម៉ោងថែម១៥នាទីពីរដង មុន Olympiakos តាមស្មើក្នុងនាទី១១៩។

ក្នុងពេលវេលាចុងក្រោយនៃម៉ោងបន្ថែម Aubameyang មានឱកាសមាសដើម្បីនាំ Arsenal ទៅវគ្គ១៦ក្រុមចុងក្រោយ តែគេស៊ុតមិនចំគោលដៅ ដែលសូម្បីខ្សែប្រយុទ្ធហ្គាបុងខ្លួនឯងផ្ទាល់ក៏ហួសចិត្តនិយាយមិនចេញថាម៉េចបានស៊ុតបាល់ចម្ងាយជាង៥ម៉ែត្រពីទីបែបនេះមិនចូល។ Aubameyang បានលត់ជង្គង់យកដៃខ្ទប់មុខភ្លាមៗដោយអៀនខ្មាសចំពោះការខ្ជះខ្ជាយឱកាសមាសនេះ។

អតីតសមាជិក AC Milan, Saint-Etienne និង Dortmund ខាងលើបាននិយាយក្រោយការប្រកួតថា៖ «ខ្ញុំខកចិត្តខ្លាំងណាស់។ តើខ្ញុំអាចនិយាយអ្វីបាន។ វាពិតជាពិបាកខ្លាំងណាស់ តានតឹងខ្លាំងណាស់។ ខ្ញុំគិតថាពួកយើងស្ទើរល្បឿនខ្លះក្នុងការប្រកួតនេះ ដែលធ្វើឱ្យយើងចាញ់។ គ្រាប់បាល់របូតក្នុងនាទីចុងក្រោយជារឿងស៊យសម្រាប់យើង»។

«សម្រាប់ឱកាសចុងក្រោយ ខ្ញុំក៏មិនដឹងថាម៉េចដែរ។ ខ្ញុំមានអារម្មណ៍សោកសៅខ្លាំងណាស់។ ប៉ុន្តែករណីនេះអាចកើតមានឡើង។ ខ្ញុំមិនដឹងថាម៉េចបានខ្ញុំខកខានឱកាសនោះ។ ខ្ញុំអស់កម្លាំង ខ្ញុំរមួលក្រពើខ្លះៗ តែខ្ញុំត្រូវស៊ុតគ្រាប់នោះឱ្យចូល ប៉ុន្តែបែរជាមិនចូល។ ការប្រកួតនេះពិបាកសម្រាប់យើង ព្រោះពួកគេលេងការពារជ្រៅ វាពិបាកក្នុងការរកដំណោះស្រាយនៅក្នុងប្រអប់របស់ពួកគេ។ យើងនឹងព្យាយាមលេងឱ្យល្អជាងនេះក្នុងការប្រកួតដែលនៅសល់ក្នុង Premier League»៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖