+855 16 757 168     samnob@keiladaily.com
KD Logo

មាស ចាន់ណា ៖ "កីឡាករបឹងកេតឆ្នាំហ្នឹងល្អ តែមិនទាន់ល្អដូច ២០១៦-២០១៧ទេ"

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 513

"កីឡាករបឹងកេតឆ្នាំនេះល្អ តែមិនទាន់ល្អដូចកីឡាករបឹងកេតដែលលើកពានលីគកំពូលកាលឆ្នាំ២០១៦ និង២០១៧"។ នេះជាការយល់ឃើញរបស់លោក មាស ចាន់ណា គ្រូបង្គោលណាហ្គាវើលដ៍។


គ្រូបង្វឹកកាន់ A-License ខាងលើមើលឃើញទាំងតំបន់ដល់លើរបស់គូប្រជែងមួយនេះមានសក្ដានុពល តែបើប្រៀបធៀបទៅនឹងឈុតកាល៣ទៅ៤ឆ្នាំមុន គឺនៅមានចំណុចខ្វះខាតនៅឡើយ។

ចំណុចខ្វះខាតលម្អិតយ៉ាងម៉េច លោក មាស ចាន់ណា មិនបានលម្អិតឡើយ។

គួរបញ្ជាក់ថា បឹងកេតនឹងទទួលណាហ្គាវើលដ៍សម្រាប់ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League 2020 សប្ដាហ៍ទី០៣ នៅថ្ងៃសៅរ៍ ទី២៩ កុម្ភៈ នាកីឡដ្ឋាន Cambodia Airways។ 


លោក មាស​ ចាន់ណា ចាត់ទុកជំនួបជាមួយក្រុមជើងឯក MCL ៣សម័យពិតជាសំខាន់ខ្លាំង ព្រោះត្រូវការ៣ពិន្ទុដូចគ្នា ដូច្នេះលោកសង្ឃឹមនឹងមានអ្នកចូលរួមទស្សនាច្រើន។ ដោយសារតែជាក្រុមប្រកបដោយសក្ដានុពលផងនោះ លោកគិតថា កាប្រកួតនេះនឹងល្អមើលមិនខាន៕

អត្ថបទ ៖ អភ័យវង្ស


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖