+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ Dortmund គ្រោងដំឡើងU15ម្នាក់ចូលក្រុមធំក្រោយរកបាន៣១គ្រាប់ពី១៨ប្រកួត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 568

គ្រូបង្វឹក Dortmund លោក Lucien Favre បានទម្លាយឱ្យដឹងថាលោកចង់ដំឡើងខ្សែប្រយុទ្ធយុវជនU15 Youssoufa Moukoko ចូលក្រុមធំ បន្ទាប់ពីគេបានបង្ហាញសមត្ថភាពយ៉ាងមុតស្រួចក្នុងក្រុមយុវជនរបស់ក្លិប។

កីឡាករវ័យ១៥ឆ្នាំរូបនេះរកបាន៣១គ្រាប់ពី១៨ប្រកួតសម្រាប់ U17 Dortmund ក្នុងរដូវកាលនេះ ហើយគេកំពុងលេងឱ្យជម្រើសជាតិ U19 អាល្លឺមង់ ខណៈកន្លងមកគេលេងឱ្យ U16អាល្លឺម៉ង់ពេលមានវ័យ១២ឆ្នាំ។

រដូវកាលមុន គេរកបាន៥០គ្រាប់ពី២៨ប្រកួត។ គេ​បាន​បំបែកកំណត់ត្រា​មួយ​ចំនួន​ក្នុង​ពាន​យុវជនទ្វីប​អឺរ៉ុប​រដូវកាលនេះ។

បើគេបានចូលលេងក្នុងក្រុមធំ Dortmund រដូវកាលនេះ គេនឹងបំបែកកំណត់ត្រារបស់ Nuri Sahin ដែលបានលេងឱ្យក្រុមធំ Dortmund ក្នុងវ័យ១៦ឆ្នាំនិង១១ខែកាលពីឆ្នាំ២០០៥។

លោក Favre ជាគ្រូដែលមានទំនុកចិត្តលើកីឡាករក្មេងៗ ជាក់ស្ដែងលោកបាននាំចូល Haaland វ័យ១៩ឆ្នាំ និង Gio Reyna វ័យ១៧ឆ្នាំ មករួមក្រុមក្នុងខែមករាឆ្នាំ២០២០នេះ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖