+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូជំនួយ U18 ព្រះខ័នរាជស្វាយរៀងធ្លាក់ខ្លួនឈឺ និងត្រូវបញ្ជូនទៅវៀតណាម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1139

លោក កៅ គីរី គ្រូជំនួយក្រុមយុវជនអាយុក្រោម១៨ឆ្នាំព្រះខ័នរាជស្វាយរៀងត្រូវបានថ្នាក់ដឹកនាំ​បញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម កាលរាត្រីថ្ងៃអាទិត្យ ទី០១ ខែមីនា ក្រោយធ្លាក់ខ្លួនឈឺជាទម្ងន់​ដោយសារសម្ពាធឈាមឡើងខ្ពស់។


លោក រិទ្ធិ ឌីកា នាយកបច្ចេកទេសព្រះខ័នរាជស្វាយរៀងប្រាប់ Keila Daily ថា លោក កៅ គីរី បានចូលសម្រាកនៅមន្ទីរពេទ្យក្នុងស្រុកមួយកន្លែងកាលថ្ងៃសៅរ៍ ទី២៩ កុម្ភៈ តែ​ដោយសារអាការៈធ្ងន់ខ្លាំង ឯកឧត្តម ប្រធានក្លិប ឌី វិជ្ជា បានសម្រេចបញ្ជូនគ្រូបង្វឹករូបនេះទៅវៀតណាមតែម្ដង។

លោក រិទ្ធិ ឌីកា លម្អិត ៖"យើ់ងអត់ដឹងថា គាត់មានជំងឺបែបនេះទេ។ ខ្ញុំធ្លាប់ហៅគាត់ទៅពិនិត្យសុខភាពដែរ តែគាត់ថា អត់អីរហូត ទាល់តែថ្ងៃគាត់ធ្លាក់ខ្លួនឈឺតែម្ដង។ ដោយតែងតែយកចិត្តទុកដាក់ក្រុមការងារ និងឃើញអាការៈមិនស្រួលផង ឯកឧត្តម ឌី វិជ្ជា ក៏ឲ្យបញ្ជូនគាត់ទៅវៀតណាម"។

គួរដឹងដែរថា លោក កៅ គីរី ធ្លាប់ដឹកនាំក្រុម U18 ព្រះខ័នរាជស្វាយរៀង ឈ្នះ KMH Cup U18 កាលឆ្នាំ២០១៨ផងដែរ៕

អត្ថបទ ៖ អភ័យវង្ស



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖