+855 16 757 168     samnob@keiladaily.com
KD Logo

ម៉ាត់ នូរុណ ៖"ឥឡូវនេះខ្ញុំអាចចូលហាត់តិចៗវិញបានធម្មតាហើយ"

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 294

ទំព័រ Facebook ក្លិបបាល់ទាត់បឹងកេតឲ្យដឹងថា ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ត្រូវចាយពេលសម្រាកពីរសប្ដាហ៍ពីរបួសសន្លាក់ជង្គង់ឆ្វេងអំឡុងស្មើណាហ្គាវើលដ៍កាលថ្ងៃសៅរ៍ ទី២៩ កុម្ភៈ។ 


ប្រភពដដែលបញ្ជាក់ថា កីឡាករវ័យ២២ឆ្នាំបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញហើយ បើទោះបីមិនទាន់អាចហាត់ខ្លាំងជាមួយក្រុម។

នូរុណ បញ្ជាក់ ៖" ខ្ញុំសោកស្តាយដែលមិនអាចជួយក្រុមដណ្តើមជ័យជម្នះក្នុងប្រកួតទល់នឹងណាហ្គាវើលដ៍ ដោយសាររបួស តែរបួសខ្ញុំមិនធ្ងន់ធ្ងរខ្លាំងទេ ឥលូវនេះខ្ញុំអាចចូលហាត់តិចៗវិញបានធម្មតាហើយ តាមការណែនាំពីក្រុមគ្រូពេទ្យ ហើយការប្រកួតនៅសល់វែងឆ្ងាយទៀត ខ្ញុំនឹងព្យាយាមដើម្បីជួយក្រុមក្នុងការប្រជែងពានរង្វាន់នានា ក្នុងឆ្នាំនេះ"។

៣ប្រកួតកន្លងមក ម៉ាត់ នូរុណ​ រកបានមួយគ្រាប់ពេលបើកឆាក MCL 2020 ស្មើម្ចាស់ផ្ទះអង្គរថាយហ្គឺរ៕

អត្ថបទ​ ៖ អភ័យវង្ស
ប្រភព ៖ boeungketfc
រូបភាព ៖ MCL

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖