+855 16 757 168     samnob@keiladaily.com
KD Logo

សម្រស់ដ៏ស្អាតក្នុងថ្ងៃប្រកួតនៅកីឡដ្ឋានរបស់វិសាខាដែលមានផ្ទាំង LED ជុំវិញទីលានដំបូងគេបង្អស់នៅកម្ពុជា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 861

តាំងពីឡើងចូលលីគកំពូលកម្ពុជាក្នុងឆ្នាំ២០១៨មក ក្លិបបាល់ទាត់វិសាខា បាននិងកំពុងអភិវឌ្ឍយ៉ាងរហ័ស ដោយមានកីឡដ្ឋានផ្ទាល់ខ្លួន មានកីឡាករល្អៗជាច្រើន ទាំងក្រុមធំនិងក្រុមយុវជនជាច្រើនកម្រិត និងមានរចនាសម្ព័ន្ធអភិវឌ្ឍន៍ជាច្រើនផ្នែកស្រដៀងគ្នានឹងរចនាសម្ព័ន្ធក្លិបអាជីពនៅអឺរ៉ុប។

កាន់តែពិសេស ក្នុងរដូវកាល២០២០នេះ វិសាខា បានចាប់ផ្ដើមប្រើផ្ទាំង LED ជុំវិញទីលានប្រកួត ក្នុងកីឡដ្ឋានព្រីនស៍ ធ្វើឱ្យពួកគេក្លាយជាក្លិបបាល់ទាត់ដំបូងបង្អស់ក្នុងប្រទេសកម្ពុជាដែលមានឧបករណ៍នេះប្រើប្រាស់។

គួរ​ជម្រាប​ផង​ដែរ​ថា វិសាខា កំពុង​សាងសង់​កន្លែង​អង្គុយ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​គ្រប់​ជ្រុង​ទាំង​៤​តែ​ម្ដង​។

សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ ជាទិដ្ឋភាពពេល វិសាខា ប្រកួតឈ្នះ សូលទីឡូអង្គរ ៧-១ កាលពីថ្ងៃអាទិត្យទី១ខែមីនាឆ្នាំ២០២០ ដែលបានបង្ហោះក្នុង Channel Youtube: Monghak Yong ពិធីករកីឡាប៉ុស្តិ៍ PNN៕


អត្ថបទ៖ សានីត

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖