+855 16 757 168     samnob@keiladaily.com
KD Logo

អតីតខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាកឆ្លងមេរោគកូរ៉ូណាហើយអ្នកបានទៅជួបលោកជាច្រើននាក់កំពុងតែ…

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 922

ក្លិបល្បីដាណឺម៉ាក Brondby បានដាក់មនុស្ស១៣នាក់ឱ្យនៅដាច់ដោយឡែក ដោយក្នុងនោះមានកីឡាកររបស់ពួកគេម្នាក់និងគ្រូជំនួយម្នាក់ផង បន្ទាប់ពីពួកគេបានជួបជាមួយលោក Thomas Kahlenberg អតីតខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាក ដែលត្រូវបានធ្វើតេស្តរកមេរោគកូរ៉ូណាចេញលទ្ធកផលវិជ្ជមាន។

នាយកផ្នែកទំនាក់ទំនងរបស់ក្លិប Brondby លោក Christian Schultz និយាយថាលោក Kahlenberg វ័យ៣៦ឆ្នាំ បានឆ្លងមេរោគកូរ៉ូណាក្នុងទីក្រុង Amsterdam ប្រទេសហុល្លង់សប្ដាហ៍មុន ហើយលោកបានមកទស្សនាការប្រកួតរវាង Brondby និង Lyngby កាលពីថ្ងៃអាទិត្យ។

ខ្សែការពារវ័យ២១ឆ្នាំ Joel Kabongo កំពុងនៅដាច់ដោយឡែកពីគេ រួមជាមួយគ្រូជំនួយ Martin Retov ខណៈក្រុម Lyngby ក៏មានកីឡាករ៣នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដែរ រួមមានខ្សែបម្រើ Martin Ornskov, ខ្សែការពារស្លាបស្ដាំ Kasper Jorgensen និងខ្សែការពារស្លាបឆ្វេង Patrick da Silva។

ដោយឡែក អតីតខ្សែបម្រើ Liverpool លោក Christian Poulsen ដែលបច្ចុប្បន្នជាគ្រូជំនួយនៅ Ajax ក៏ត្រូវបានដាក់ឱ្យនៅដោយឡែក១៤ថ្ងៃដែរ ក្រោយជួបលោក Kahlenberg។

មកទល់ពេលនេះមានមនុស្សជាង៩ម៉ឺននាក់បានឆ្លងមេរោគកូរ៉ូណា ក្នុង៨៨ប្រទេសផ្សេងគ្នា៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖