+855 16 757 168     samnob@keiladaily.com
KD Logo

វ័យ៧៥ឆ្នាំហើយតែកំពុងប្រឹងហាត់ដើម្បីបំបែកឯតទគ្គកម្មជាកីឡាករបាល់ទាត់អាជីពដែល…

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 646

បុរសជនជាតិអេហ្ស៊ីបម្នាក់វ័យ៧៥ឆ្នាំឈ្មោះ Ezzeldin Bahader កំពុងព្យាយាមក្លាយជាកីឡាករបាល់ទាត់អាជីពចំណាស់បំផុតក្នុងពិភពលោកនៅក្នុងបញ្ជីកំណត់ត្រាពិភពលោកហ្គីណេស។

លោក Bahader ត្រូវការលេងពេញម៉ោងចំនួន២ប្រកួតដើម្បីគ្រប់តាមលក្ខខណ្ឌចូលក្នុងបញ្ជីកំណត់ត្រាពិភពលោកហ្គីណេស Guiness World Records។

បុរសដែលជាឪពុករបស់កូន៤នាក់និងជាជីតារបស់ចៅ៦នាក់ បានលេង៩០នាទីដំបូងយ៉ាងគួរឱ្យសរសើរ ឱ្យក្រុម October 6 (៦តុលា) ក្នុងលីគទី៣អេហ្ស៊ីប។ លោកបានស៊ុតបាល់ពិន័យ១១ម៉ែត្រពេលក្រុម October 6 ប្រកួតស្មើ១-១ជាមួយក្រុម Genius។

ពេលនេះលោក Bahader ត្រូវការលេងពេញម៉ោងមួយប្រកួតទៀតដើម្បីចូលក្នុងបញ្ជីកំណត់ត្រាពិភពលោកហ្គីណេស ជាកីឡាករបាល់ទាត់អាជីពចាស់បំផុតក្នុងលោក។

កំណត់ត្រាកីឡាករបាល់ទាត់អាជីពចាស់បំផុតក្នុងលោកបច្ចុប្បន្នកាន់កាប់ដោយជនជាតិអ៊ីស្រាអែល Isaak Hayik ដែលលេងតំណែងចាំទីឆ្នាំមុនសម្រាប់ក្លិបលីគទី២ Ironi Or Yehuda ក្នុងវ័យ៧៣ឆ្នាំនិង៩៥ថ្ងៃ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖