+855 16 757 168     samnob@keiladaily.com
KD Logo

ការពិនិត្យសុខភាពនឹងត្រូវធ្វើឡើងក្នុងការប្រកួត AFC Cup នៅភ្នំពេញល្ងាចនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 258

លោក ច័ន្ទ មិថុនា មន្ត្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសថា នឹងមានការពិនិត្យសុខភាពមុនការប្រកួតបាល់ទាត់ពានរង្វាន់ AFC Cup 2020 រវាងព្រះខ័នរាជស្វាយរៀង និង Than Quang Ninh នាល្ងាចថ្ងៃពុធ ទី១១ មីនា នេះ។


ការពិនិត្យត្រូវរៀបចំឡើងបន្ទាប់ពីមានកិច្ចប្រជុំជាមួយ AFC ដោយវេជ្ជបណ្ឌិតតម្រូវឲ្យមាន៤ទីតាំងក្នុងបរិវេណពហុកីឡដ្ឋានជាតិ។

លោក ច័ន្ទ មិថុនា ពន្យល់ “៖បន្ទាប់ពីការប្រជុំជាមួយ AFC និងវេជ្ជបណ្ឌិតពាក់ព័ន្ធនឹងបញ្ហា COVID 19 គឺនៅច្រកចូលអ្នកសារព័ត៌មាននឹងមានពិនិត្យសុខភាព ហើយក្រោយការពិនិត្យនឹងមានបិទស្ទីកគ័រលើកាតដើម្បីចំណាំ។ សម្រាប់ច្រកទស្សនិកជនដូចគ្នា គឺមានកន្លែងពិនិត្យចំនួនពីរ និងមានស្ទីកគ័របិទលើក្រចកដៃផងដែរ ប្រសិនបើអ្នកណាមិនមាន យើងនឹងអញ្ជើញពួកគាត់ទៅឆែកសិន”។


AFC ក៏បានអំពាវនាវឲ្យអ្នកចូលរួមគ្រប់រូបរក្សាអនាម័យ ដោយមិនត្រូវខាកស្ដោះពាសវាសពាសកាល និងប្រើក្រដាសខ្ទប់ពេលផ្ដាសាយ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖