+855 16 757 168     samnob@keiladaily.com
KD Logo

Solskjaer ថាលោកនឹងយល់ ក្នុងករណីរដូវកាលនេះមិនចប់ចុងចប់ដើមដោយសារកូរ៉ូណា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 514

អ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer និយាយថាលោកនឹង«យល់»កាលៈទេសៈ ប្រសិនរដូវកាលនេះដំណើរការមិនចប់ចុងចប់ដើមដោយសារបញ្ហាមេរោគកូរ៉ូណា។

ជំងឺរាតត្បាតនេះបានជះឥទ្ធិពលលើព្រឹត្តិការណ៍កីឡានៅទូទាំងពិភពលោក ហើយក្នុងចំណោមនោះការប្រកួត Europa League វគ្គ១៦ក្រុមចុងក្រោយរវាង Man Utd និង LASK ក៏រងការប៉ះពាល់ដែរ។

រដ្ឋាភិបាលអូទ្រីសបានកំណត់ឱ្យមានមនុស្សចូលទស្សនាការប្រកួតនៅយប់ថ្ងៃព្រហស្បតិ៍ទី១២ខែមីនានេះ ត្រឹម៥០០នាក់ប៉ុណ្ណោះ។

លោក Solskjaer និយាយថាសុខភាពរបស់មនុស្សគឺជាក្ដីបារម្ភចម្បង ហើយក្លិបលោកនឹងគាំទ្រការសម្រេចចិត្តណាមួយចេញដោយអ្នកជំនាញ។

ទោះយ៉ាងណាក៏ដោយ បុរសជនជាតិន័រវេសនិយាយថាក្រុមបិសាចក្រហមរបស់លោកមានការផ្ដោតអារម្មណ៍និងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតយប់នេះ។

ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Odion Ighalo ទំនងលេងក្នុងជម្រើស១១នាក់ដំបូង ខណៈ Anthony Martial បានរងរបួសអំឡុងពេល Man Utd លេងឈ្នះ Man City ថ្ងៃអាទិត្យមុន។

Marcus Rashford មិនទាន់ជារបួសឆ្អឹងខ្នងទេ ស្របពេល Paul Pogba នៅតែមានបញ្ហាកជើង។

ដោយឡែក LASK នឹងគ្មានខ្សែបម្រើ Thomas Goiginger ដែលបានរងរបួសជង្គង់ធ្ងន់ អំឡុងពេលឈ្នះ Mattersburg ថ្ងៃអាទិត្យកន្លងទៅ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖