+855 16 757 168     samnob@keiladaily.com
KD Logo

PSG វាយបកជោគជ័យលើ Dortmund តែ Liverpool បន្តចាញ់ AT ដល់ក្នុងផ្ទះទៀត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 432

Paris St Germain ឡើងទៅវគ្គ៨ក្រុមចុងក្រោយ Champions League បន្ទាប់ពីឈ្នះ២-០លើ Dortmund ក្នុងជើងទី២នៅ Parc des Princes យប់ថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២០ ដោយគ្មានទស្សនិកជនក្នុងស្តាត។

PSG បានចាញ់២-១នៅទឹកដី Dortmund កាលជើងទី១។ តែយប់មិញ Neymar និង Juan Bernat រកបានម្នាក់មួយគ្រាប់ក្នុងនាទី២៨និង៤៥+១ ជួយ PSG កែប្រែលទ្ធផល។

Emre Can ត្រូវបានបណ្ដេញចេញក្នុងនាទី៨៩ដោយសាររងពិន័យកាតលឿង២ដងជាប់គ្នាក្នុងពេលដ៏លឿន។


ដោយឡែក Liverpool ដែលបានចាញ់១-០នៅទឹកដី Atletico Madrid កាលពីជើងទី១ បានបន្តចាញ់២-៣ទៀតក្នុងផ្ទះខ្លួនឯងយប់មិញ ដូច្នេះ ATM ឡើងទៅវគ្គ៨ក្រុមចុងក្រោយដោយជ័យជម្នះគ្រាប់បាល់សរុប៤-២។

មែនទែនទៅ Liverpool បានតាមស្មើវិញក្នុងម៉ោងធម្មតាដោយ Wijnaldum ក្នុងនាទី៤៣ នាំឱ្យការប្រកួតឈានដល់ម៉ោងបន្ថែម១៥នាទី២ដង។

Firmino ស៊ុតឱ្យក្រុមលោក Jurgen Klopp នាំមុខក្នុងនាទី៩៤ តែបន្ទាប់មក Llorente តាមស្មើក្នុងនាទី៩៧ រួចថែម១គ្រាប់ទៀតក្នុងនាទី១០៥+១ មុន Morata ដាក់១គ្រាប់ទៀតក្នុងនាទី១២០+១។

លទ្ធផលនេះត្រូវបានគេមើលឃើញថាបានពីការរួមចំណែកដោយអ្នកចាំទី។ Jan Oblak ជួយការពារទី ATM បានយ៉ាងមាំ ចំណែក Adrian ដែលលេងជំនួស Alisson បានបង្កើតកំហុស។

នេះជាលើកដំបូងដែល Liverpool ចាញ់ការប្រកួតពានអឺរ៉ុបក្នុងទឹកដីខ្លួនឯងក្រោមការដឹកនាំរបស់លោក Klopp។

នេះក៏ជាលើកទី១ដែល Liverpool ឆ្លងមិនផុតវគ្គខ្វែង២ជើងក្នុងពានអឺរ៉ុបក្រោមការដឹកនាំរបស់លោក Klopp បន្ទាប់ពីឈ្នះ១០លើកមុនរួចមក៕



ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖