+855 16 757 168     samnob@keiladaily.com
KD Logo

Europa League យប់នេះ២គូត្រូវបានផ្អាកដោយសារមេរោគកូរ៉ូណា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 395

ការប្រកួត Europa League ជើងទី១វគ្គ១៦ក្រុមចុងក្រោយយប់ថ្ងៃព្រហស្បតិ៍ទី១២ខែមីនាឆ្នាំ២០២០នេះ រវាង Sevilla ទល់នឹង Roma ក្នុងប្រទេសអេស្ប៉ាញ និង Inter Milan ទល់នឹង Gefate ក្នុងប្រទេសអ៊ីតាលី ត្រូវបានផ្អាកដោយសារតែបញ្ហាមេរោគកូរ៉ូណា។

ដំបូងឡើយ ការប្រកួតទាំង២នេះគ្រោងឱ្យលេងដោយគ្មានទស្សនិកជនក្នុងកីឡដ្ឋាន ប៉ុន្តែបន្ទាប់មកត្រូវបានផ្អាកតែម្ដង ដោយអាជ្ញាធរអេស្ប៉ាញរឹតបន្តឹងការធ្វើដំណើររវាងប្រទេសអេស្ប៉ាញនិងអ៊ីតាលី។
UEFA និយាយថាពួកគេនឹងជូនដំណឹងអំពីការប្រកួតទាំង២នៅពេលខាងមុខ។

មុនសេចក្ដីសម្រេចខាងលើ Roma បានលើកឡើងថាពួកគេនឹងមិនធ្វើដំណើរទៅអេស្ប៉ាញឡើយ ហើយប្រធានក្លិប Getafe ក៏បានបដិសេធមិនឱ្យក្រុមរបស់លោកធ្វើដំណើរទៅអ៊ីតាលីដែរ ទោះបីឱ្យក្រុមលោកធ្លាក់ដោយស្វ័យប្រវត្តិក៏តាមហ្នឹងទៅ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖