+855 16 757 168     samnob@keiladaily.com
KD Logo

ជើងទី២ UCL រវាង Man City vs Real និង Juve vs Lyon ត្រូវបានផ្អាក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 301

ការប្រកួតជើងទី២វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រវាង Manchester City ទល់ Real Madrid និង Juventus ទល់ Lyon ដែលគ្រោងធ្វើនៅថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២០ ត្រូវបានផ្អាកហើយ។

ការសម្រេចចិត្តនេះត្រូវបានបញ្ជាក់ដោយ UEFA បន្ទាប់ពីសមាជិកក្រុម Real Madrid ស្ថិតក្នុងការនៅដាច់ដោយឡែក ដោយសារតែមេរោគកូវីដ១៩ ស្របពេលក្រុមកីឡាករ Juventus ក៏នឹងចំណាយពេល២សប្ដាហ៍នៅដាច់ដោយឡែកដែរ បន្ទាប់ពី Daniele Rugani ធ្វើតេស្តរកមេរោគនេះចេញលទ្ធផលវិជ្ជមាន។ មានដំណឹងបន្ថែមថា Paulo Dybala ក៏បានឆ្លងដែរ។

កាលថ្ងៃព្រហស្បតិ៍ទី១២ខែមីនាឆ្នាំ២០២០ Juventus បានប្រកាសថាមនុស្ស១២១នាក់ រួមបញ្ចូលទាំងកីឡាករបាល់ទាត់ បុគ្គលិក ថ្នាក់គ្រប់គ្រង កំពុងនៅដោយឡែកតាមផ្ទះរៀងៗខ្លួន ដើម្បីតាមដានមើលអាការៈ។

Man City កំពុងនាំមុខ២-១ ខណៈ Lyon ក៏កំពុងមានប្រៀប១-០ ពីជ័យជម្នះជើងទី១។

សូមរំឭកថា ការប្រកួត Premier League រវាង Man City និង Arsenal កាលពីថ្ងៃពុធកន្លងទៅ ត្រូវបានផ្អាកដើម្បីជាការបង្កាទុកជាមុន បន្ទាប់ពីប្រធានក្លិប Olympiacos បានឆ្លងកូវីដ១៩ ហើយកីឡាករមួយចំនួនរបស់ Arsenal បានប៉ះពាល់ជាមួយប្រធានរូបនោះ។ ឥឡូវ លោក Mikel Arteta ត្រូវបានតេស្តឃើញវិជ្ជមានដែរ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖