+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករ Man City ម្នាក់, Leicester ៣នាក់កំពុងនៅដាច់ដោយឡែក​ដោយសារកូវីដ១៩ ខណៈលីគធំៗបន្តផ្អាក...

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 326

ខ្សែការពារស្លាបឆ្វេង Benjamin Mendy របស់ Manchester City កំពុងដាក់ខ្លួននៅដាច់ដោយឡែក ដើម្បីជាការបង្ការទុកជាមុន បន្ទាប់ពីសមាជិកគ្រួសាររបស់គេម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយចេញរោគសញ្ញាកូវីដ១៩។

Mendy វ័យ២៥ឆ្នាំ បានហាត់ជាមួយមិត្តរួមក្រុម Man City ជាធម្មតាកាលពីថ្ងៃព្រហស្បតិ៍ទី១២ខែមីនាឆ្នាំ២០២០។

ការធ្វើតេស្តលើសមាជិកគ្រួសារម្នាក់របស់ Mendy ត្រូវបានធ្វើជាច្រើនមុខ រួមទាំងកូវីដ១៩ផងដែរ។

ដរាបណាលទ្ធផលមិនទាន់ចេញមកជាក់លាក់ទេ Mendy នឹងបន្តនៅដាច់ដោយឡែកសិន។

សូមជម្រាបផងដែរថា សមាជិកក្រុមធំ Leicester City ៣នាក់ចេញរោគសញ្ញាកូវីដ១៩ និងកំពុងនៅដាច់ដោយឡែក។

នៅអង់គ្លេស មានអ្នកឆ្លងកូវីដ១៩ចំនួន៥៩៦នាក់ហើយ និងមានអ្នកស្លាប់១០នាក់។

ដោយឡែក ក្របខ័ណ្ឌ La Liga, Serie A, Eredivisie, Primeira Liga និង Major League Soccer ត្រូវបានផ្អាកជាបន្តបន្ទាប់ ស្របពេលអាជ្ញាធរកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖