+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករនិងបុគ្គលិកក្លិប Valencia ៥នាក់ផ្ទុកមេរោគកូវីដ១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 257

កីឡាករនិងបុគ្គលិករបស់ក្លិប Valencia ចំនួន៥នាក់មានផ្ទុកមេរោគកូវីដ១៩ បន្ទាប់ពីធ្វើតេស្តវិជ្ជមាន ប៉ុន្តែពួកគេស្ថិតក្នុងស្ថានភាពសុខភាពរឹងមាំ។

ខ្សែការពារជម្រើសជាតិអាហ្សង់ទីន Ezequiel Garay ជាកីឡាករទី១ក្នុងក្របខ័ណ្ឌ La Liga ដែលប្រកាសថាបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអាទិត្យទី១៥ខែមីនាឆ្នាំ២០២០។

បន្ទាប់មក នៅថ្ងៃជាមួយគ្នានោះ ខ្សែការពារបារាំង Eliaquim Mangala ក៏បាននិយាយថាគេធ្វើតេស្តឃើញវិជ្ជមានដែរ ហើយកំពុងនៅដោយឡែកពីគេ។

អេស្ប៉ាញ ជាប្រទេសដែលឆ្លងកូវីដ១៩ច្រើនបំផុតទី២ក្នុងទ្វីបអឺរ៉ុប បន្ទាប់ពី អ៊ីតាលី។

ក្របខ័ណ្ឌ La Liga ត្រូវបានផ្អាក បន្ទាប់ពីក្រុមកីឡាករ Real Madrid ដាក់ខ្លួននៅដោយឡែក ដោយសារមានកីឡាករបាល់បោះនៃក្លិបនេះឆ្លងកូវីដ១៩៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖