+855 16 757 168     samnob@keiladaily.com
KD Logo

ប្រទេសមួយនៅអាហ្វ្រិកប្រកាសផ្អាករាល់សកម្មភាពបាល់ទាត់ដោយសារកូវីដ១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 282

សហព័ន្ធកីឡាបាល់ទាត់ម៉ារ៉ុកបានប្រកាសផ្អាករាល់សកម្មភាពបាល់ទាត់ក្នុងប្រទេសរហូតដល់មានការជូនដំណឹងជាថ្មី ដោយសារតែការរីករាលដាលនៃមេរោគកូវីដ១៩។

ការសម្រេចចិត្តនេះធ្វើឡើងនៅខណៈមានការឆ្លងកាន់តែច្រើនឡើងក្នុងប្រទេសនៅអាហ្វ្រិកមួយនេះ ដល់១៨ករណីហើយមកទល់ថ្ងៃទី១៦ខែមីនានេះ និងមានអ្នកស្លាប់ម្នាក់។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិកក៏បានប្រកាសផ្អាកការប្រកួតជម្រុះជុំទី៣និងទី៤ Africa Cup of Nations ដែលគ្រោងធ្វើពីថ្ងៃទី២៥ដល់៣១ខែមីនា ហើយការប្រកួតជម្រុះ Women’s U20 World Cup និង Women’s 2020 Nations Cup ខែក្រោយ ក៏ផ្អាកដូចគ្នា។

នៅទ្វីបអាហ្វ្រិកមានប្រទេសច្រើនដែរដែលមានករណីកូវីដ១៩ ដូចជា អេហ្ស៊ីប អាហ្វ្រិកខាងត្បូង ទុយនេស៊ី នីហ្សេរីយ៉ា សេណេហ្គាល់ កាម៉េរូន កុងហ្គោ កូឌីវ័រ អាល់ហ្សេរី ហ្គីណេ ហ្គាបុង ហ្គាណា តូហ្គោ ស៊ូដង់៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖