+855 16 757 168     samnob@keiladaily.com
KD Logo

CR7 ផ្ញើសារដ៏មានន័យលើកទឹកចិត្តគ្រប់គ្នាប្រឆាំងនឹងកូវីដ១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 360

កីឡាករ បុគ្គលិក គ្រូបង្វឹក របស់ Juventus រួមទាំង Cristiano Ronaldo ផង កំពុងស្ម័គ្រចិត្តនៅដាច់ដោយឡែក រៀងខ្លួន ដើម្បីបង្ការការរីករាលដាលនៃមេរោគកូវីដ១៩ បន្ទាប់​ពីកីឡាករ Daniele Rugani បានឆ្លងមុនគេនៅ Serie A។ ជាបន្តបន្ទាប់ ក្នុង Serie A មានកីឡាករផ្សេងៗទៀតនៅ Sampdoria, Fiorentina បានឆ្លងមេរោគរាតត្បាតខាងលើ ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោកលើគ្រប់វិស័យ។ La Liga, Premier League, Bundesliga ក៏មានកីឡាករឆ្លងមេរោគនេះដែរ។

Ronaldo ដែលកំពុងស្ថិតក្នុងប្រទេសកំណើតព័រទុយហ្គាល់ បានផ្ញើសារដ៏មានន័យ ជាមួយសេចក្ដីបកប្រែដូចខាងក្រោម។

«ពិភពលោកកំពុងជួបប្រទះពេលវេលាដ៏លំបាក ដែលទាមទារនូវការយកចិត្តទុកដាក់និងខ្វល់ខ្វាយខ្ពស់បំផុតពីយើងទាំងអស់គ្នា។

ខ្ញុំនិយាយនៅថ្ងៃនេះមិនមែនក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ទេ ប៉ុន្តែក្នុងនាមជាកូនប្រុសម្នាក់ ជាឪពុកម្នាក់ និងជាមនុស្សម្នាក់ដែលបារម្ភចំពោះស្ថានការណ៍វិវឌ្ឍចុងក្រោយដែលកំពុងបង្កផលប៉ះពាល់ដល់ពិភពលោកទាំងមូល។

វាសំខាន់ដែលយើងទាំងអស់គ្នាត្រូវអនុលោមតាមដំបូន្មានរបស់អង្គការសុខភាពពិភពលោក WHO និងស្ថាប័នគ្រប់គ្រងនានា ស្ដីអំពីវិធីសាស្ត្រក្នុងការដោះស្រាយស្ថានភាពបច្ចុប្បន្ននេះ។

ការការពារជីវិតមនុស្សត្រូវតែជាអាទិភាពលើផលប្រយោជន៍នានាទាំងអស់។

ខ្ញុំសូមផ្ញើការរំលែកទុក្ខរបស់ខ្ញុំចំពោះគ្រប់គ្នាដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ និងផ្ញើស្មារតីសាមគ្គីរបស់ខ្ញុំចំពោះអ្នកដែលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគ តួយ៉ាងដូចជាមិត្តរួមក្រុមខ្ញុំ Daniele Rugani និងការបន្តគាំទ្ររបស់ខ្ញុំចំពោះក្រុមការងារផ្នែកសុខាភិបាលដ៏អស្ចារ្យទាំងអស់គ្នាដែលកំពុងយកជីវិតរបស់ខ្លួនទៅប្រថុយដើម្បីជួយសង្គ្រោះអ្នកដទៃ»៕


ដោយ៖ សិរីមង្គល

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖