+855 16 757 168     samnob@keiladaily.com
KD Logo

Euro 2020 ត្រូវបានលើកពេលជាផ្លូវការហើយដើម្បី​ទុក​ពេល​ឱ្យ...

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 384

ព្រឹត្តិការណ៍ Euro 2020 ត្រូវបានលើកពេលរយៈពេល១ឆ្នាំ រហូតដល់ឆ្នាំ២០២១ ដោយសារតែការរាតត្បាតរបស់មេរោគកូវីដ១៩។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានធ្វើការសម្រេចចិត្តនេះអំឡុងពេលកិច្ចប្រជុំបន្ទាន់តាមវីដេអូខន់ហ្វើរិន (video conference) ជាមួយភាគីពាក់ព័ន្ធទាំងអស់កាលពីថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២០។

សូមជម្រាបថាព្រឹត្តិការណ៍ Euro 2020 គ្រោងធ្វើពីថ្ងៃទី១២ខែមិថុនាដល់១២ខែកក្កដា នៅ១២ប្រទេសផ្សេងគ្នា ប៉ុន្តែឥឡូវនឹងលើកទៅធ្វើពីថ្ងៃទី១១ខែមិថុនាដល់ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២១វិញ។

ការផ្អាកនេះគឺដើម្បីទុកឱកាសដល់បណ្ដាលីគនានាក្នុងទ្វីបអឺរ៉ុបឱ្យបានលេងចប់រដូវកាល២០១៩-២០។

ឯការប្រកួត play-off Euro 2020 និងមិត្តភាពក្នុងទ្វីបអឺរ៉ុប ដែលគ្រោងធ្វើនៅខែមីនានេះ ត្រូវបានលើកទៅខែមិថុនាវិញ។

Euro 2020 ឆ្នាំក្រោយនឹងជាន់ពេលជាមួយព្រឹត្តិការណ៍ Women’s European Championship, Nations League និង Euro U21 ដែលគ្រោងធ្វើនៅរដូវក្ដៅឆ្នាំក្រោយដែរ តែ UEFA អះអាងថានឹងរៀបចំកាលវិភាគសាថ្មីសម្រាប់ព្រឹត្តិការណ៍ទាំងនេះ។

ដោយឡែក ព្រឹត្តិការណ៍ Copa America 2020 ក៏ត្រូវបានលើកទៅឆ្នាំ២០២១ដែរ។

ចំណែក FIFA និយាយថាពាន FIFA Club World Cup រូបមន្តថ្មី២៤ក្រុមដែលគ្រោងធ្វើនៅចិនក្នុងខែមិថុនាឆ្នាំ២០២១ ត្រូវបានផ្អាក ហើយកាលបរិច្ឆេទថ្មីនឹងត្រូវប្រកាសនៅពេលបន្ទាប់។ FIFA ក៏នឹងបរិច្ចាគ១០លានដុល្លារដល់អង្គការសុខភាពពិភពលោក WHO ផងដែរ ដើម្បីប្រយុទ្ធនឹងមេរោគកូវីដ១៩៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖