+855 16 757 168     samnob@keiladaily.com
KD Logo

Conor Nestor បង្ហើបផែនការហ្វឹកហាត់បឋម ខណៈ CNCC ប្រកាសផ្អាកលីគកំពូល

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 770

លោក Conor Nestor គ្រូបង្គោលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងឲ្យដឹងថា ការហ្វឹកហាត់ជុំគ្នាត្រូវបានផ្អាកជាបណ្ដោះអាសន្នតាំងពីចប់ជំនួបក្របខណ្ឌកំពូលឈ្នះអគ្គិសនីកម្ពុជាតាំងពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ម្ល៉េះ និងបានឲ្យកីឡាករហ្វឹកហាត់ដោយខ្លួនឯងសិន។


គួរដឹងដែរថា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានពីការផ្អាកការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League ២០២០ ចាប់ពីសប្ដាហ៍ទី៦តទៅ បូករួមទាំងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានលើកពេលមួយរយៈសិន។ យ៉ាងណា លោក Conor បញ្ជាក់ថា ក្លិបរបស់លោកនៅរង់ចាំមើលស្ថានការណ៍នៅសប្ដាហ៍ក្រោយទៀតសិន ថាតើនឹងមានការហ្វឹកហាត់ជុំគ្នាវិញឬយ៉ាងណា។

លោក Conor Nestor ពន្យល់ ៖”ឥឡូវយើងអត់ហាត់ទេ។ យើងវាយតម្លៃការរីករាលដាលនៃជំងឺនេះសិន ហើយមើលថា ត្រូវធ្វើម៉េចដើម្បីឲ្យសុវត្ថិភាពទាំងអស់គ្នា។ យើងបានឲ្យកីឡាករនៅដាច់ដោយឡែក និងហាត់ដោយខ្លួនឯង។ ពួកគេមានកម្មវិធីហ្វឹកហាត់ផ្ទាល់ខ្លួន ដោយមិននៅជុំគ្នាទេ។ យើងចាំមើលអាទិត្យក្រោយទៀតសិន ថាត្រូវធ្វើម៉េចទៀត”។


គួរបញ្ជាក់ថា ការផ្អាកជាបណ្ដោះអាសន្នធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភពីការរីករាលដាលជំងឺ COVID 19 ដែលកំពុងកើតឡើងយ៉ាងខ្លាំង៕

រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖