+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករនិងក្លិប Roma បរិច្ចាគលុយប្រាក់ខែ និងឧបត្ថម្ភបំពង់ខ្យល់និងគ្រែដល់មន្ទីរពេទ្យនៅអ៊ីតាលី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 548

ក្លិបបាល់ទាត់ AS Roma ឧបត្ថម្ភបំពង់ខ្យល់អុកស៊ីសែនចំនួន៣និងគ្រែចំនួន៨ដល់មន្ទីរពេទ្យមួយក្នុងទីក្រុងរ៉ូម ស្របពេលវិបត្តិកូវីដ១៩កាន់តែធ្ងន់ឡើងៗក្នុងប្រទេសអ៊ីតាលី។

កីឡាករក្រុមធំរបស់ Roma រួមទាំងបុគ្គលិកក្លិប ក៏បានបរិច្ចាគកម្រៃពលកម្មរបស់ពួកគេម្នាក់មួយថ្ងៃដើម្បីយុទ្ធនាការរបស់ក្លិបក្នុងការរៃអង្គាសថវិកាសប្បុរសធម៌ ឱ្យបាន៤៦០,០០០អឺរ៉ូ។

កាលពីថ្ងៃអង្គារ Roma បានឧបត្ថម្ភម៉ាសចំនួន១៣,០០០ដល់មន្ទីរពេទ្យនានាក្នុងទីក្រុងរ៉ូម អមជាមួយជែលលាងដៃចំណុះកន្លះលីត្រចំនួន១២០ដប។

ហើយនៅថ្ងៃព្រហស្បតិ៍ទី១៩ខែមីនា ពួកគេបានចែកស្រោមដៃការពារចំនួន៨,០០០គូ និងជែលលាងដៃចំនួន២,០០០ដបដល់វិហារសាសនាផងដែរ។

គិតត្រឹមយប់ថ្ងៃសុក្រទី២០ខែមីនាឆ្នាំ២០២០ តួលេខអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ក្នុងប្រទេសអ៊ីតាលីកើនដល់៤០៣២នាក់ ដែលជាចំនួនមរណភាពច្រើនបំផុតក្នុងលោក លើសចិនទៅទៀត ខណៈតួលេខអ្នកឆ្លងកើនដល់៤៧,០២១នាក់៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖