+855 16 757 168     samnob@keiladaily.com
KD Logo

ស៊ុន សុវណ្ណរិទ្ធី ប្រាប់មូលហេតុវិលចូលណាហ្គាវិញ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 881

ដោយសារចិត្តនៅស្រលាញ់ និងគិតថា នៅមានសមត្ថភាពលេងផងនោះទើបខ្សែការពារជើងចាស់ ស៊ុន សុវណ្ណរិទ្ធី សម្រេចចិត្តចូលរួមជាមួយណាហ្គាវើលដ៍ជាលើកទី៣ នៅឆ្នាំ២០២០ ក្រោយចាកចេញពីបឹងកេតនៅដំណាច់រដូវកាល២០២០។


កីឡាករមានប្រភពនៅរាជធានីភ្នំពេញដដែលយល់ឃើញថា គេនៅអាចជួយណាហ្គាវើលដ៍យ៉ាងហោចពីរទៅបីឆ្នាំទៀត ព្រោះយល់ថា នៅមានសមត្ថភាពអាចប្រកួតប្រជែងបាននៅឡើយ ហើយនេះក៏ជាកត្តាសំខាន់ជំរុញរូបគេវិលទៅកាន់ទ្រនំចាស់ខាងលើដែរ។

គួរដឹងដែរថា ស៊ុន សុវណ្ណរិទ្ធី ធ្លាប់លេងនៅណាហ្គាវើលដ៍ពីរលើកពីចន្លោះ២០០៨ដល់២០១០ និងរួមចំណែកលើកពានលីគកំពូល២០០៩ មុនចូលរួមជាមួយភ្នំពេញក្រោន រដូវកាល២០១១ ហើយឈ្នះជើងឯកថ្នាក់ជាតិជាថ្មីនៅឆ្នាំដដែលនោះ បូករួមទាំងជើងឯករង AFC’s President Cup។

កីឡាករវ័យ៣០ឆ្នាំប្លាយ លេងឲ្យណាហ្គាលើកទីពីរ ពីឆ្នាំ២០១២ដល់២០១៦ដែលក្នុងនោះបានលើកសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៣ទៀតផង ក្រោយរួមរស់ជាមួយភ្នំពេញក្រោនត្រឹមមួយរដូវកាល ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖