+855 16 757 168     samnob@keiladaily.com
KD Logo

លោក Apisit សរសើរ សៀង ចន្ធា អាចរ៉ាប់រងច្រើនតំបន់នៅផ្នែកប្រយុទ្ធ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1735

មិនថា ប្រយុទ្ធឆ្វេង ស្ដាំ ឬកណ្ដាលទេ សៀង ចន្ធា អាចរ៉ាប់រងបានទាំងអស់ ហើយធ្វើបានល្អថែមទៀត ដោយអាចបត់បែនបានទៅតាមស្ថានភាពគូប្រកួតជាក់ស្ដែង។ នេះបើតាមការមើលឃើញពីលោក Apisit Im Amphai គ្រូបង្គោលក្លិបបឹងកេត។


គ្រូបង្វឹកជនជាតិថៃដដែលសង្កត់ធ្ងន់ថា លោកពិនិត្យស្ថានភាពគូប្រកួតដែរមុននឹងដាក់ខ្សែប្រយុទ្ធវ័យក្មេងខាងលើនៅទីតាំងមួយក្នុងតំបន់ខាងលើ។

គួរដឹងដែរថា សៀង ចន្ធា បានទាត់បញ្ចូលទីពីរគ្រាប់ម្នាក់ឯង និងជាគ្រាប់បាល់លើកដំបូងនៅទ្រនំថ្មីបឹងកេត កាលថ្ងៃសៅរ៍ ទី០៧ ខែមីនា ក្នុងក្របខណ្ឌកំពូលកម្ពុជាពេលឈ្នះនគរបាលជាតិ៣ទល់នឹង០។


អតីតយុវជនសាលាបាល់ទាត់ជាតិបាទីបានចូលរួមជាមួយក្រុមមានមូលដ្ឋាននៅបឹងកេតក្រោយដំណាច់រដូវកាល២០១៩៕


រូបភាព ៖ Boeung Ket FC Facebook

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖