+855 16 757 168     samnob@keiladaily.com
KD Logo

ម្ចាស់ក្លិបបាល់ទាត់ Olympiakos ក៏ជាពីជំងឺកូវីដ១៩ហើយដែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 175

ម្ចាស់ក្លិបបាល់ទាត់ Olympiakos និង Nottingham Forest លោក Evangelos Marinakis បាននិយាយថាលោកបានសះស្បើយពេញលេញពីជំងឺកូវីដ១៩ហើយ។

លោក Marinakis បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី១០ខែមីនា គឺ៤ថ្ងៃបន្ទាប់ពីលោកបានទៅអង្គុយទស្សនាការប្រកួតរបស់ Nottingham Forest ទល់នឹង Millwall ក្នុងក្របខ័ណ្ឌ Championship។

លោកបានផ្ដល់ការកោតសរសើរចំពោះប្រព័ន្ធសុខាភិបាលក្រិកនិងពណ៌នាគ្រូពេទ្យដែលព្យាបាលលោកថាជា«វីរបុរស»ដែលបានព្យាបាលលោក។

លោក Marinakis វ័យ៥២ឆ្នាំបញ្ជាក់ថាលោកបានអនុលោមតាមក្បួនខ្នាតសុខាភិបាលពេញលេញរយៈពេល២សប្ដាហ៍ បន្ទាប់មកលោកបានធ្វើតេស្តជាលើកទី២ ហើយលទ្ធផលចេញមកគឺអវិជ្ជមាន។

លោកក៏បានអំពាវនាវដល់អ្នកដទៃទៀតឱ្យមានការប្រុងប្រយ័ត្ននិងកុំអាត្មានិយម។ លោកចែករំលែកបទពិសោធថាការនៅផ្ទះ ប្រៀបដូចជាការដាក់ខែលការពារខ្លួនមិនឱ្យឆ្លងមេរោគ និងថែមទាំងរារាំងមេរោគមិនឱ្យរាលដាលដល់សហគមន៍៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖