+855 16 757 168     samnob@keiladaily.com
KD Logo

La Liga ប្រកាសជាថ្មីអំពីការផ្អាកការប្រកួតបាល់ទាត់ក្នុងប្រទេសអេស្ប៉ាញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 335

រាល់សកម្មភាពបាល់ទាត់ក្នុងប្រទេសអេស្ប៉ាញ រួមទាំង La Liga ត្រូវបានផ្អាកដោយគ្មានកាលកំណត់ជាក់លាក់ ខណៈប្រទេសនេះកំពុងទប់ទល់នឹងការរីករាលដាលមេរោគកូវីដ១៩។

លីគកំពូលអេស្ប៉ាញដំបូងឡើយត្រូវបានប្រកាសផ្អាក២សប្ដាហ៍ប្រកួត។ ប៉ុន្តែឥឡូវមានការប្រកាសថ្មីគឺសកម្មភាពបាល់ទាត់ទាំងអស់បន្តផ្អាកដោយឥតជាក់លាក់រហូតដល់ពេលរដ្ឋាភិបាលប្រកាសថាស្រុកទេសមានសុវត្ថិភាពក្នុងការរៀបចំសកម្មភាពបាល់ទាត់ឡើងវិញ។

មកទល់ពេលនេះ ក្រុមការពារជើងឯក Barcelona ឈរកំពូលតារាង ដោយនាំមុខ២ពិន្ទុលើ Real Madrid។

នៅអេស្ប៉ាញ គិតត្រឹមថ្ងៃចន្ទទី២៣ខែមីនា មានអ្នកឆ្លងកូរ៉ូណាចំនួន៣៣,០៨៩នាក់ និងមានអ្នកស្លាប់២១៨២នាក់៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖