+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកចាត់ការ Man City បរិច្ចាគ១លានអឺរ៉ូជួយអេស្ប៉ាញប្រយុទ្ធនឹងកូវីដ១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 131

អ្នកចាត់ការ Manchester City លោក Pep Guardiola បានបរិច្ចាគ១លានអឺរ៉ូ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ក្នុងប្រទេសអេស្ប៉ាញ។

លោក Pep ដែលពេលនេះកំពុងនៅផ្ទះរបស់លោកនៅក្នុងទីក្រុង Barcelona បានធ្វើការជាមួយក្រុមមេធាវីរបស់លោកពីរបីថ្ងៃចុងក្រោយដើម្បីធ្វើការលើរបៀបប្រើប្រាស់លុយ។

លុយ១លានអឺរ៉ូនេះនឹងចូលទៅក្នុងយុទ្ធនាការរបស់មហាវិទ្យាល័យវេជ្ជសាស្ត្របាសេឡូណា និងមូលនិធិ Angel Soler Daniel Foundation។

សូមបញ្ជាក់ថា អេស្ប៉ាញ ជាប្រទេសរងគ្រោះធ្ងន់បំផុតមួយក្នុងទ្វីបអឺរ៉ុប ដោយមេរោគកូវីដ១៩។ គិតត្រឹមថ្ងៃអង្គារទី២៤ខែមីនា មនុស្សជិត៤ម៉ឺននាក់នៅអេស្ប៉ាញបានឆ្លងកូវីដ១៨និងមានអ្នកស្លាប់ជិត៣ពាន់នាក់៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖