+855 16 757 168     samnob@keiladaily.com
KD Logo

អាស៊ីអឺរ៉ុបតេស្ដកម្លាំងកីឡាករក្រោយផ្អាកហាត់ជុំគ្នាមួយសប្ដាហ៍ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 429


កីឡាករក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតបានជួបជុំគ្នារត់នៅបរិវេណពហុកីឡដ្ឋានជាតិ នារសៀលថ្ងៃអង្គារ ទី២៤ ខែមីនា ដើម្បីសាកល្បងមើលស្ថានភាពកម្លាំង ក្រោយផ្អាកហ្វឹកហាត់ជាមួយគ្នាប្រមាណមួយសប្ដាហ៍មកហើយ ដោយសារព្រួយបារម្ភពីការរីករាលដាលវីរុស COVID 19។

លោក សុក វាសនា គ្រូបង្គោលក្រុមមានមូលដ្ឋាននៅ AEU Sports Park បញ្ជាក់ថា ក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ ទោះមិនបានហាត់ជុំគ្នានៅទឹកដីរបស់ខ្លួន ក្រុមការងារនៅតែដាក់លំហាត់ឲ្យកូនក្រុមគ្រប់រូបហាត់ផ្ទាល់នៅតាមផ្ទះរៀងៗខ្លួន ដូច្នេះការជុំគ្នាតេស្ដនេះដើម្បីចង់ដឹងពួកគេអាចរក្សាកម្លាំងបានកម្រិតណា។


លោក សុក វាសនា បន្ថែមថា ក្រៅពីរត់តេស្ដកម្លាំងនៅពហុកីឡដ្ឋាន ក៏មានការជុំគ្នាពីរលើកក្នុងមួយសប្ដាហ៍នៅ AEU Sports Park និងបន្ថែមដោយការផ្ដល់លំហាត់ដល់កីឡាករហាត់រៀងៗខ្លួនដែរ។

គួរដឹងដែរថា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC បានប្រកាសផ្អាកប្រកួតក្របខណ្ឌកំពូលកម្ពុជា រដូវកាល២០២០ ត្រឹមសប្ដាហ៍ទី០៦ ជាបណ្ដោះអាសន្នដោយសារបញ្ហាជំងឺ COVID 19 ហើយ ក្លិបនីមួយៗបានរៀបចំវិធានការហ្វឹកហាត់ផ្សេងៗគ្នាផងដែរ៕




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖