+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញនឹងផ្ដល់លុយ៥០០លានអឺរ៉ូដើម្បីជួយក្លិបដែលមានបញ្ហាហិរញ្ញវត្ថុដោយសារកូវីដ១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 141

សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) នឹងបញ្ចេញថវិកា៥០០លានអឺរ៉ូ (៥៤៥លានដុល្លារ) ដើម្បីជួយក្លិបទាំងឡាយដែលជួបបញ្ហាហិរញ្ញវត្ថុអំឡុងពេលការរាតត្បាតនៃមេរោគកូវីដ១៩។

លុយនេះនឹងជួយក្លិបនានាដែលបានបាត់បង់ចំណូលសិទ្ធិផ្សាយក្នុងអំឡុងពេលការប្រកួតទាំងឡាយដែលមិនបានលេង។

លើសពីនេះ RFEF ក៏នឹងផ្ដល់កម្ចី៤លានអឺរ៉ូផ្សេងទៀតសម្រាប់ក្រុមបាល់ទាត់មិនអាជីពទាំងបុរសនិងនារីនានា។

ប្រាក់ទាំង​នេះ​នឹង​ត្រូវ​បាន​បង់​ត្រលប់​មក​វិញ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​។

ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales បាននិយាយថា៖ «ពួកយើងចង់អង្គុយជាមួយ La Liga ដើម្បីជជែកគ្នាអំពីបញ្ហាទាំងឡាយដែលក្លិបមួយចំនួនមាន។ បាល់ទាត់ទាំងអស់ រាប់ចាប់ពីកម្រិតទាបបំផុតរហូតដល់កម្រិតខ្ពស់បំផុត ពួកយើងគួរតែផ្ញើសារនៃសាមគ្គីភាព។ ពួកយើងរួបរួមគ្នា ពួកយើងនឹងបញ្ឈប់មេរោគនេះបាន»។

ដោយឡែក ប្រធាន RFEF ក៏បានផ្ដល់សណ្ឋាគាររបស់ក្រុមជម្រើសជាតិ រួមទាំងបុគ្គលិកផ្នែកចិត្តសាស្ត្រនិងចលនាសាស្ត្ររបស់សហព័ន្ធដល់ក្រសួងសុខាភិបាលដើម្បីប្រើប្រាស់តាមតម្រូវការផងដែរ។

តួលេខអ្នកស្លាប់ដោយសារកូវីដ១៩ក្នុងប្រទេសអេស្ប៉ាញឥឡូវវ៉ាលើសចិនទៅទៀត ដោយកើនដល់៣៤៣៤នាក់នៅថ្ងៃពុធទី២៥ខែមីនាឆ្នាំ២០២០។ អេស្ប៉ាញរងគ្រោះធ្ងន់បំផុតទី២ក្នុងពិភពលោក បន្ទាប់ពីអ៊ីតាលី៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖