+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករ Bayern Munich និង Dortmund យល់ព្រមកាត់ប្រាក់ខែដើម្បីជួយក្លិបអំឡុងវិបត្តិកូវីដ១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 201

កីឡាករបាល់ទាត់និងមន្ត្រីជាន់ខ្ពស់ប្រចាំក្លិប Bayern Munich និង Borussia Dortmund បានឯកភាពកាត់ប្រាក់ខែរបស់ពួកគេជាបណ្ដោះអាសន្ន ដើម្បីជួយដល់បុគ្គលិកដទៃទៀតនៅក្នុងក្លិប អំឡុងពេលនៃវិបត្តិកូវីដ១៩។

កីឡាករ Bayern កាត់ប្រាក់ខែពួកគេ២០% ខណៈកីឡាករ Dortmund នឹងកាត់មួយផ្នែកនៃប្រាក់ខែរបស់ពួកគេដែរ។

ចំណែកកីឡាករនៅក្លិប Union Berlin ដែលកំពុងឈរលេខរៀងទី១១ក្នុងក្របខ័ណ្ឌ Bundesliga បានប្រកាសថាពួកគេនឹងមិនយកប្រាក់ខែសោះតែម្ដងក្នុងអំឡុងពេលនេះ។

សប្ដាហ៍មុន កីឡាកររបស់ក្លិប Borussia Monchengladbach ជាអ្នកដំបូងដែលបានប្រកាសមិនយកប្រាក់ខែពីក្លិបនៅក្នុងស្ថានភាពដ៏លំបាកនេះ។

ដោយឡែក សូមជម្រាបផងដែរថា សប្ដាហ៍មុន កីឡាករ Robert Lewandowski របស់ Bayern និងភរិយា Anna បានបរិច្ចាគ១លានអឺរ៉ូដើម្បីជួយប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ មិត្តរួមក្លិបរបស់គេ Joshua Kimmich និង Leon Goretzka ក៏បានចូលលុយគ្នា១លានអឺរ៉ូដើម្បីផ្ដល់ដល់មូលនិធិ We Kick Corona ផងដែរ។

នៅថ្ងៃពុធម្សិលមិញ អាជ្ញាធរអាល្លឺម៉ង់ បានប្រកាសថាមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣១៥៥៤នាក់ និងមានអ្នកស្លាប់១៤៩នាក់៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖