+855 16 757 168     samnob@keiladaily.com
KD Logo

Man Utd មានទំនុកចិត្តក្នុងការប្រជែងយក Jadon Sancho នៅរដូវក្ដៅ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 429

សារព័ត៌មាន Mirror បានរាយការណ៍ថាក្លិបបិសាចក្រហម Manchester United មានទំនុកចិត្តក្នុងការប្រជែងទិញខ្សែប្រយុទ្ធស្លាបវ័យក្មេងដ៏មានទេពកោសល្យ Jadon Sancho ពី Borussia Dortmund ក្នុងរដូវក្ដៅខាងមុខក្នុងតម្លៃ១២០លានផោន។

មានក្លិបធំៗជាច្រើនចង់បានតារាជម្រើសជាតិអង់គ្លេសវ័យ២០ឆ្នាំកំពុងលេចធ្លោរូបនេះ ហើយគេត្រូវបានរំពឹងថានឹងចេញពី Dortmund នៅរដូវក្ដៅ។

Mirror ផ្សាយថា Man Utd កំពុងនាំមុខគេក្នុងចំណោមក្លិបនានាដែលប្រជែងចង់បាន Sancho រួមទាំង Liverpool, Chelsea, Barcelona និង Juventus ផង ដោយសារក្លិបខ្លះគិតថាតម្លៃ១២០លានផោនគឺថ្លៃជ្រុល តែ Man Utd គិតថាមិនបញ្ហាទេ។

Sancho បានចេញពីថ្នាល Manchester City ទៅចូលរួម Dortmund ក្នុងឆ្នាំ២០១៧ ហើយផ្ដើមរះឡើងយ៉ាងរហ័ស។

ក្នុងរដូវកាល២០១៩-២០ Sancho រកបាន១៦គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់ចូលជាង១០លើកផ្សេងទៀត មុនពេលការប្រកួតត្រូវបានផ្អាកដោយសារកូវីដ១៩ឆាឆៅ៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ Mirror

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖