+855 16 757 168     samnob@keiladaily.com
KD Logo

សុខ សុវណ្ណ ត្រូវសម្រាកស្ទើរពេញមួយរដូវកាលក្រោយវះកាត់របួសជង្គង់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 253

ខ្សែការពារ សុខ សុវណ្ណ នឹងអវត្តមានពីការប្រកួតសម្រាប់ភ្នំពេញក្រោនពីចន្លោះ៦ទៅ៨ខែ​​​ ក្រោយវះកាត់របួសជង្គង់ដែលកើតឡើងប្រមាណពីរខែមកហើយនោះ។ 


ប្រភពពី ppcfc.com ឲ្យដឹងថា អតីតសមាជិកជម្រើសជាតិកម្ពុជាខាងលើបានទទួលការវះកាត់នៅថ្ងៃពុធ ទី២៥ មីនា នៅមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។ 

របួសរបស់គេកើតឡើងអំឡុងជំនួបមិត្តភាព Pre-Season ជាមួយសូលទីឡូអង្គរនៅខេត្តសៀមរាប។

គួររំឭកថា សុខ សុវណ្ណ បានចូលរួមជាមួយភ្នំពេញក្រោនជាផ្លូវការនៅរដូវកាល២០២០ ក្រោយចំណាយពេលជុំទីពីរ ២០១៩ លើលក្ខខណ្ឌខ្ចីពីវិសាខា៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖