+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិបកំពូលទាំង៤របស់អាល្លឺម៉ង់បរិច្ចាគ២០លានអឺរ៉ូដើម្បីជួយដល់ក្លិបដទៃទៀតដែលជួបបញ្ហាដោយសារកូវីដ១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 339

ក្លិបកំពូលទាំង៤របស់អាល្លឺម៉ង់ដែលលេង Champions League រដូវកាល២០១៩-២០នេះ រួមមាន Bayern Munich, Borussia Dortmund, RB Leipzig និង Bayer Leverkusen បានរួមគ្នាបរិច្ចាគ២០លានអឺរ៉ូដើម្បីជួយគាំទ្រដល់ថ្លៃចំណាយរបស់ក្លិបដទៃទៀតនៅក្នុងប្រទេស អំឡុងវិបត្តិកូវីដ១៩នេះ។

ក្លិបធំៗទាំង៤នេះនឹងផ្ដល់ប្រាក់ដែលពួកគេទទួលបានពីប្រព័ន្ធផ្សព្វផ្សាយជាតិនិងចេញលុយផ្ទាល់ខ្លួនថែមទៀតដើម្បីបរិច្ចាគ។

ស្ថាប័ន German Football League (DFL) នឹងសម្រេចថាលុយខាងលើនឹងត្រូវចាត់ចែងដូចម្ដេចខ្លះ។

នាយកប្រតិបត្តិក្លិប Bayern Munich លោក Karl-Heinz Rummenigge មានប្រសាសន៍ថា៖ «ពួកយើងចង់ផ្ញើសានៃសាមគ្គីភាពដល់ក្លិបទាំងអស់ក្នុង Bundesliga និង Bundesliga 2។ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ វាសំខាន់ណាស់ត្រង់ថាអ្នកខ្លាំងជាងជួយអ្នកខ្សោយជាង។ ទន្ទឹមនឹងនេះ ពួកយើងក៏ចង់បង្ហាញថាបាល់ទាត់នៅខណៈនេះគឺកំពុងវេញគ្នាជាធ្លុងមួយ»។

លីគអាជីពអាល្លឺម៉ង់បានលេងលើកចុងក្រោយកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២០ មុនពេលប្រកាសផ្អាកលើកដំបូងរហូតដល់ថ្ងៃទី៣ខែមេសា។ ឥឡូវការផ្អាកត្រូវបានបន្តរហូតដល់ថ្ងៃទី៣០ខែមេសា៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖