+855 16 757 168     samnob@keiladaily.com
KD Logo

សុខ សុវណ្ណ បារម្ភពីការធ្លាក់សមត្ថភាពខណៈត្រូវសម្រាកយូរ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 183

ដោយសារត្រូវការសម្រាកព្យាបាលរបួសជង្គង់យូររហូតដល់ចន្លោះ៦ទៅ៨ខែ ខ្សែការពារភ្នំពេញក្រោន សុខ សុវណ្ណ មានការព្រួយបារម្ភយ៉ាងខ្លាំងពីការធ្លាក់ចុះសមត្ថភាព ព្រោះមិនបានហ្វឹកហាត់ពេញលេញជាមួយមិត្តរួមក្រុមឯទៀត និងត្រូវចាយពេលធ្វើឲ្យកាយសម្បទាប្រសើរវិញ។


ប្រភពពី ppcfc.com ឲ្យដឹងថា អតីតសមាជិកជម្រើសជាតិកម្ពុជាខាងលើបានទទួលការវះកាត់នៅថ្ងៃពុធ ទី២៥ មីនា នៅមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។ គេថា នេះជាលើកទីមួយហើយដែលមានបញ្ហារបួសខ្លាំង និងត្រូវចំណាយពេលសម្រាកយូរ។

គួរដឹងដែរថា របួសរបស់សុខ សុវណ្ណ កើតឡើងអំឡុងជំនួបមិត្តភាព Pre-Season រវាងភ្នំពេញក្រោន ជាមួយសូលទីឡូអង្គរនៅខេត្តសៀមរាប កាលដើមខែកុម្ភៈ ពោលគឺត្រឹមមួយសប្ដាហ៍មុនបើកក្របខណ្ឌកំពូលកម្ពុជារដូវកាលថ្មី។ 

គួររំឭកថា សុខ សុវណ្ណ ដែលជាអតីតសមាជិកជម្រើសជាតិកម្ពុជាមួយរូប និងធ្លាប់លេងឲ្យបឹងកេតផងនោះបានចូលរួមជាមួយភ្នំពេញក្រោនលើកិច្ចសន្យាផ្លូវការហើយនៅរដូវកាល២០២០ បន្ទាប់ពីលេងលក្ខណៈខ្ចីពីវិសាខានៅជុំទីពីរ រដូវកាល២០១៩ កន្លងទៅ៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖