+855 16 757 168     samnob@keiladaily.com
KD Logo

លីគមីយ៉ាន់ម៉ាទើបតែប្រកាសផ្អាកក្រោយមានករណីកូវីដ១៩លើកដំបូងក្នុងប្រទេស

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 220

ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Myanmar National League ចុងសប្ដាហ៍នេះត្រូវបានប្រកាសផ្អាកហើយ ក្រោយក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃចន្ទទី២៣ខែមីនាឆ្នាំ២០២០ អំពីករណីកូវីដ១៩លើកដំបូងក្នុងប្រទេសនេះ។

ជនជាតិមីយ៉ាន់ម៉ា២រូប គឺម្នាក់វ័យ៣៦ឆ្នាំដែលមាន Green Card អាមេរិក និងម្នាក់ទៀតវ័យ២៦ឆ្នាំ បានធ្វើដំណើរមកពីអង់គ្លេស បានធ្វើតេស្តវិជ្ជមាន។

ក្នុងបំណងការពារកីឡាករ មន្ត្រី និងអ្នកគាំទ្រ ពីជំងឺនេះ MNL បានប្រកាសផ្អាកការប្រកួតចាប់ពីចុងសប្ដាហ៍នេះទៅ។ កាលវិភាគថ្មីនឹងត្រូវបានប្រកាសនៅពេលក្រោយ។

សូមជម្រាបថា លីគកំពូលមីយ៉ាន់ម៉ា បានចាប់ផ្ដើមក្នុងខែមករា ហើយមកទល់ពេលនេះលេងបាន១០ប្រកួតហើយ។ Hantharwady United កំពុងឈរកំពូលតារាង មាន២៧ពិន្ទុ ខណៈ Ayeyawady United ឈរលេខរៀងទី២ មាន២៣ពិន្ទុ។

មុនពេលផ្អាក លីគកំពូលមីយ៉ាន់ម៉ា បានបន្តលេងដោយបិទកីឡដ្ឋានមិនឱ្យទស្សនិកជនចូលទស្សនាផ្ទាល់ ខណៈលីគភាគច្រើនក្នុងតំបន់បានផ្អាកទៅហើយ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ FSA

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖