+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធបាល់ទាត់ថៃប្រកាសថាលីគថៃបន្តផ្អាករហូតដលល់ថ្ងៃទី២ខែឧសភា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 219

សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានប្រកាសថាការប្រកួតបាល់ទាត់ក្នុងលីគថៃ ត្រូវបានផ្អាកជាថ្មីរហូតដល់ថ្ងៃទី២ខែឧសភាឆ្នាំ២០២០ ដោយសារក្ដីបារម្ភជុំវិញកូវីដ១៩ និងការដាក់ប្រទេសក្នុងគ្រាមានអាសន្នពីសំណាក់រាជរដ្ឋាភិបាល។

កាលពីខែមីនាកន្លងទៅ FAT បានប្រកាសផ្អាកការប្រកួតលីគរហូតដល់ថ្ងៃទី១៨ខែមេសា។ ប៉ុន្តែដោយសារស្ថានការណ៍មិនទាន់ល្អប្រសើរ FAT ប្រកាសបន្តផ្អាកលើកទី២រហូតដល់ដើមខែឧសភា ដើម្បីការពារសុខភាពអត្តពលិក គ្រូបង្វឹក អ្នកគាំទ្រ និងមន្ត្រីពាក់ព័ន្ធទាំងឡាយ។

FAT បន្ថែមថា កាលវិភាគថ្មីនឹងត្រូវបានផ្សាយជូននៅពេលខាងមុខ ប្រសិនមានការកែប្រែណាមួយផ្សេងទៀត៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ FSA

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖