+855 16 757 168     samnob@keiladaily.com
KD Logo

Arteta "៖ខ្ញុំខានបានឱបអ្នកជិតស្និទ្ធរបស់ខ្ញុំយូរហើយ"

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 417

អ្នកចាត់ការ Arsenal លោក Mikel Arteta សារភាពថា ចង់ឱបមនុស្សជីតស្និទ្ធរបស់លោក តែមិនអាចធ្វើបានក្រោយផ្ទុះវីរុសកូរ៉ូណាជាសកល។

បុរសជនជាតិអេស្ប៉ាញត្រូវបានគេធ្វើតេស្ដរកឃើញជំងឺ COVID 19 កាលថ្ងៃទី១២ ខែមីនា តែបានធូរស្បើយវិញក្រោយនៅដាច់ដោយឡែកតែឯង។ 


អតីតគ្រូជំនួយ Manchester City សរសរបែបនេះ "៖យើងកំពុងតែស្ថិតក្នុងពិភពបណ្ដាញសង្គម។ អ្វីគ្រប់យ៉ាងទាក់ទងគ្នាតាម WhatsApp។ ប៉ុន្តែខ្ញុំពិតជាមាននឹកដល់កាលយើងនៅឱបរាក់ទាក់គ្នាខ្លាំងណាស់។ យើងត្រូវតែបើកចំហរ ត្រូវតែប្រាប់ពីអារម្មណ៍របស់យើង"។

លោក Arteta ក៏បានទទូចឲ្យរដ្ឋាភិបាលអង់គ្លេសធ្វើយ៉ាងណាជំរុញឲ្យប្រជាពលរដ្ឋនៅគេហដ្ឋានដើម្បីការពារការឆ្លងជំងឺជាសកលមួយនេះ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖