+855 16 757 168     samnob@keiladaily.com
KD Logo

FIFA គ្រោងដំឡើងកម្រិតអាយុពីU23ទៅជាU24សម្រាប់កីឡាករបាល់ទាត់អូឡាំពិកឆ្នាំក្រោយដើម្បី...

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 271

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA អាចបង្កើនអាយុពីU23ដល់U24សម្រាប់កីឡាករបាល់ទាត់ក្នុងព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុនឆ្នាំ២០២១។

បំណងលើកអាយុកីឡាករបាល់ទាត់ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅឆ្នាំក្រោយនេះ គឺដើម្បីអនុញ្ញាតឱ្យកីឡាករដែលត្រូវលេងឆ្នាំនេះ បានលេងនៅឆ្នាំក្រោយ ស្របពេលព្រឹត្តិការណ៍តូក្យូអូឡាំពិកត្រូវបានលើកពេលពីឆ្នាំ២០២០ទៅ២០២១ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

មានន័យថាកីឡាករកើតក្រោយថ្ងៃទី១ខែមករាឆ្នាំ១៩៩៧អាចលេងអូឡាំពិក២០២១បាន។ ប៉ុន្តែ FIFA មិនទាន់អនុម័តជាផ្លូវការនៅឡើយទេ។

ចំណែក កីឡាករលើសអាយុ៣នាក់នៅតែអនុញ្ញាតឱ្យជ្រើសរើសជាធម្មតា។

ដោយឡែក កីឡាការិនីបាល់ទាត់វិញមិនមានការកំណត់អាយុឡើយក្នុងព្រឹត្តិការណ៍អូឡាំពិក។

ព្រឹត្តិការណ៍តូក្យូអូឡាំពិក នឹងបើកពីថ្ងៃទី២៣ខែកក្កដា ដល់ថ្ងៃទី៨ខែសីហាឆ្នាំ២០២១៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖