+855 16 757 168     samnob@keiladaily.com
KD Logo

មនុស្សដ៏កម្រដែលបានបង្វឹកទាំង Real ផងនិង Barca ផង បានបាត់បង់ជីវិតហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 364

លោក Radomir Antic ដែលជាជនដ៏កម្រដែលបានបង្វឹកក្លិបយក្សអេស្ប៉ាញជាគូប្រជែងជូរចត់នឹងគ្នាទាំង២ គឺ Real Madrid និង Barcelona បានទទួលមរណភាពក្នុងវ័យ៧១ឆ្នាំនៅអេស្ប៉ាញកាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០២០។


លោក Antic ជនជាតិស៊ែប (អតីតសហភាពយូហ្គោស្លាវី) ជាអតីតកីឡាករនៅក្លិប Partizan, Fenerbahce, Real Zaragoza និង Luton Town ចន្លោះឆ្នាំ១៩៦៨ដល់១៩៨៤។ ក្នុងឆ្នាំ១៩៨៣ លោកបានស៊ុតបញ្ចូលទីយ៉ាងល្បីល្បាញគ្រាប់បាល់មួយដែលរក្សា Luton Town នៅលីគកំពូលអង់គ្លេសបន្តទៀត ហើយទម្លាក់ Manchester City ទៅលីគទី២។

ជោគជ័យធំបំផុតក្នុងអាជីពដឹកនាំរបស់លោកគឺបានដឹកនាំ Atletico Madrid លើកពាន La Liga និង Copa del Rey រដូវកាល១៩៩៥-៩៦។

លោកបានផ្ដើមបង្វឹកនៅក្លិប Real Zaragoza ក្នុងឆ្នាំ១៩៩៨ដល់១៩៩០។ រដូវកាល១៩៩០-៩១ លោកបានបង្វឹក Real Madrid។ លោកបានក្លាយជាមនុស្សទី២ដែលបានបង្វឹកទាំង Real ផង ទាំង Barcelona ផង នៅពេលលោកចូលបង្វឹកក្លិបខាងក្រោយនេះក្នុងឆ្នាំ២០០៣។

មនុស្សដំបូងគេដែលបានបង្វឹក Real ផងនិង Barca ផង គឺអតីតគ្រូបង្វឹកជនជាតិអ៊ុយរុយហ្គាយ Enrique Fernandez Viola ដែលបានបាត់បង់ជីវិតតាំងពីឆ្នាំ១៩៨៥ក្នុងវ័យ៧៣ឆ្នាំ។

ការបង្វឹកចុងក្រោយរបស់លោក Antic គឺនៅក្លិបចិន Hebei China Fortune ក្នុងឆ្នាំ២០១៥។ លោកក៏បានបង្វឹក Real Oviedo, Celta Vigo, ជម្រើសជាតិ ស៊ែប និងក្លិប Shandong Luneng ផងដែរ៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖