+855 16 757 168     samnob@keiladaily.com
KD Logo

សំអឿន ពិដោរ យកការសម្រាកអំឡុង COVID 19 ហាត់ពង្រឹងកាយសម្បទាបន្ថែម 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 197

ដើម្បីធ្វើឲ្យកាយសម្បទារបស់ខ្លួនកាន់តែរឹងមាំថែមទៀតក្រោយធូរស្បើយពីរបួសជង្គង់ដែលអូសបន្លាយជិតពីរឆ្នាំនោះ ខ្សែការពារ សំអឿន ពិដោរ បានឆ្លៀតហ្វឹកហាត់ខ្លួនឯងអំឡុងការសម្រាកចំពេលផ្ទុះ COVID 19 បន្ថែមពីលើលំហាត់ទទួលពីក្រុមការងារគ្រូ។


កីឡាករមានកំណើតនៅរាជធានីភ្នំពេញសង្កត់ធ្ងន់ថា គេបានសះស្បើយ១០០ភាគរយហើយពីបញ្ហាជង្គង់ ហើយក៏បានរត់នៅពហុកីឡដ្ឋានជាតិរៀងរាល់ថ្ងៃ ដោយមួយថ្ងៃពីរពេលព្រឹក និងល្ងាចផងដែរ។

គួរដឹងដែរថា មុនមានបញ្ហាជង្គង់ចុងឆ្នាំ២០១៧ សំអឿន ពិដោរ ក៏រងរបួសប្រេះឆ្អឹងស្មងជើងអំឡុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិនៅដើមឆ្នាំដដែលនោះ។

នៅដើមរដូវកាល២០២០ កីឡាករមានប្រភពនៅរាជធានីភ្នំពេញចូលលេងជម្រើសដំបូងពីរលើក និងប្ដូរចូល៣ដងក្នុងចំណោម៥ប្រកួតនៅ MCL៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖