+855 16 757 168     samnob@keiladaily.com
KD Logo

មាស ចាន់ណា “៖បើជាកីឡាករបច្ចុប្បន្ន មិនដឹងខ្ញុំប្រឹងប៉ុនណាទេ” 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 353

លោក មាស ចាន់ណា គ្រូបង្គោលក្លិបបាល់ទាត់ណាហ្គាវើលដ៍យល់ឃើញថា លោកអាចនឹងខិតខំប្រឹងប្រែងខ្លាំង ប្រសិនបើលោកនៅលេងបាល់ទាត់ទាន់សម័យបច្ចុប្បន្ន ព្រោះទាំងប្រាក់ឈ្នួលប្រចាំខែ និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗពិតជារីកចម្រើនខ្លាំងជាងមុន។


អតីតខ្សែបម្រើស្លាបដដែលបង្ហើបថា កាលនៅជាកីឡាករ លោកបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង តែសម្រាប់ថ្លៃនឿយហត់វិញមិនអាចប្រៀបទៅនឹងសម័យបច្ចុប្បន្នទេ។ លោកថា ស្ដាយខ្លះដែរដែលមិនអាចលេងទាន់សម័យនេះ។

លោក មាស ចាន់ណា ផ្ដើមលេងបាល់ទាត់តាំងពីឆ្នាំ១៩៩១ នៅកម្រិតយុវជន និងឆ្លងកាត់ក្លិបមួយចំនួន ហើយថែមទាំងជាប់ជម្រើសជាតិទៀតផងនៅចុងទសវត្សរ៍ទី៩០ មុនទៅចូលរួមជាមួយក្លិបណាហ្គានៅឆ្នាំ២០០១ ដោយលេងផង និងធ្វើការផង។

ក្រោយព្យួរស្បែកជើងនៅឆ្នាំ២០១១ បុរសមានប្រភពពីខេត្តកំពង់ស្ពឺ និងកាន់ AFC A-License ហើយក៏ក្លាយជាគ្រូបង្គោលណាហ្គានៅឆ្នាំ២០១៣ មុនលើកពានលីគកំពូល នៅឆ្នាំ២០១៨៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖