+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិប Leeds United រដូវកាលមុនខាត២៦.៥លានដុល្លារ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 331

ក្លិបបាល់ទាត់ Leeds United បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដោយខាតបង់អស់២១.៤លានផោន (២៦.៥លានដុល្លារ) ក្នុងរដូវកាល២០១៨-១៩។

រដូវកាលមុន Leeds United បានខកខានឱកាសត្រលប់មក Premier League វិញយ៉ាងប្រកៀកប្រកិត ដោយចាញ់ក្នុងវគ្គ play-off។

ក្នុងរដូវកាល២០១៨-១៩ Leeds មានប្រាក់ចំណូលកើនឡើងពី៤០.៧លានផោនមក៤៨.៩លានផោន តែចំណាយលើប្រាក់ខែកីឡាករក៏កើនពី៣១.៣លានផោនដល់៤៦.១លានផោនឯណោះ។

កាលពីរដូវកាល២០១៧-១៨ Leeds ខាតត្រឹម៤.៣លានផោនទេ។

ដោយឡែក ក្នុងរដូវកាល២០១៩-២០នេះ ពួកគេកំពុងនាំមុខនៅកំពូលតារាង Championship៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖