+855 16 757 168     samnob@keiladaily.com
KD Logo

សារ៉េត គ្រីយ៉ា រៀបរាប់ពីស្វ័យហ្វឹកហាត់របស់ខ្លួនអំឡុង COVID 19 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 263

យ៉ាងហោចណាស់មានរយៈពេល៥ថ្ងៃក្នុងមួយសប្ដាហ៍ដែលខ្សែការពារក្លិបព្រះខ័នរាជស្វាយរៀង សារ៉េត គ្រីយ៉ា បានចំណាយសម្រាប់ស្វ័យហ្វឹកហាត់អំឡុងការផ្ទុះជំងឺ COVID 19 ដែលនាំដល់ការផ្អាកសកម្មភាពប្រកួតក្របខណ្ឌកំពូលកម្ពុជា ២០២០ ជាបណ្ដោះអាសន្ន។


សមាជិកក្រុមជម្រើសជាតិកម្ពុជាបានជ្រើសរើសយកទីតាំងសួនច្បារមាត់ស្ទឹងតាខ្មៅ និងកីឡដ្ឋានខេត្តកណ្ដាលជាទីហ្វឹកហាត់ដើម្បីរក្សាកម្លាំងរបស់ខ្លួនកុំឲ្យធ្លាក់ចុះក្រោយពុំមានការប្រកួតជិតមួយខែមកហើយនេះ។

កីឡាករមានប្រភពពីខេត្តកណ្ដាលរៀបរាប់ការហ្វឹកហាត់ប្រចាំថ្ងៃរបស់ខ្លួនបែបនេះ “៖ភាគច្រើនខ្ញុំហាត់ពី១ម៉ោងទៅ១ម៉ោង១០នាទី ហើយថ្ងៃខ្លះ១ម៉ោងកន្លះ។ ហាត់ភាគច្រើនម៉ោង១០ ហើយម៉ោង១១កន្លះអីខ្ញុំមកផ្ទះវិញ។ ភាគច្រើនខ្ញុំធ្វើលំហាត់អំណត់, លោតជណ្ដើរយកលំនឹង, រត់, លំហាត់សាច់ដុំ, ហាត់ជាមួយបាល់អ៊ីចឹងទៅ។ ហាត់ម្នាក់ឯងពិបាកដែរ ពេលខ្លះមិត្តភក្ដិខ្ញុំទំនេរ ខ្ញុំហៅគាត់ទៅជួយ”។


គួរដឹងដែរថា កីឡាករនៅតាមបណ្ដាក្លិបនីមួយៗបានប្រឹងប្រែងធ្វើស្វ័យហ្វឹកហាត់យ៉ាងខ្ជាប់ខ្ជួនគ្រប់ៗគ្នា ដោយទទួលលំហាត់ពីក្រុមការងារគ្រូផង និងរិះរកបច្ចេកទេសដោយខ្លួនឯងផង៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖