+855 16 757 168     samnob@keiladaily.com
KD Logo

Muangthong គ្រោងលក់អ្នកចាំទីជម្រើសជាតិវៀតណាម ប្រសិនបើត្រូវថ្លៃគ្នា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 341

អ្នកចាត់ការ Muangthong United លោក Ronnarit Suewaja បង្ហើបថា ប្រសិនបើក្លិបណាហ៊ានឲ្យថ្លៃត្រូវ អ្នកចាំទី Dang Van Lam អាចនឹងត្រូវអនុញ្ញាតឲ្យចាកចេញ។

កូនកាត់វៀតណាមរុស្ស៊ីខាងលើបានផ្ទេរទៅកាន់ក្លិបលីគកំពូលថៃពីក្លិបវៀតណាម Hai Phong នៅរដូវកាល២០១៩ តែនៅឆ្នាំ២០២០នេះ ចូលលេងបានតែពីរលើកប៉ុណ្ណោះ ដោយសារបញ្ហារបួស និងជំនួសដោយអ្នកចាំទី Somporn Yos។


លោក Ronnarit រៀបរាប់បែបនេះ "៖គេអាចចាកចេញបាន ប្រសិនបើក្លិបណាឲ្យថ្លៃសមរម្យ។ កិច្ចសន្យារបស់គេគឺ៣រដូវកាល ដូច្នេះនៅវែងទៀតដែរ"។

សារព័ត៌មានក្នុងស្រុកថៃមួយចំនួនឲ្យដឹងថា Dang van Lam អាចនឹងត្រូវលក់ចេញនៅជុំទីពីរ។

ការប្រកួតលីគកំពូលថៃទើបដំណើរការបាន៤ប្រកួតប៉ុណ្ណោះ ក៏ត្រូវផ្អាកវិញដោយសារ COVID 19។ ក្នុងចំំណោម Dang Van Lam ចូលលេងពីរលើក Muangthong ចាញ់ទាំងពីរដង តែឈ្នះពីរដងក្នុងចំណោមការបង្ហាញខ្លួនរបស់ Somporn Yos៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ zingnews.vn

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖