+855 16 757 168     samnob@keiladaily.com
KD Logo

ប្រាក់ មុន្នីភារុណ ឆ្លៀតហាត់ជាមួយមិត្តភក្ដិមួយចំនួនតូចតាមសួនច្បារសាធារណៈ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 383

អ្នកចាំទីក្លិបនគរបាលជាតិ ប្រាក់ មុន្នីភារុណ បានជ្រើសរើសការហ្វឹកហាត់នៅតាមសួនច្បារសាធារណៈជាមួយមិត្តភក្ដិឯទៀតអំឡុងការផ្អាកហាត់រួមពេលកំពុងផ្ទះជំងឺ COVID 19។


ភារុណ (ខោលេខ៧)

ជាក់ស្ដែង ក្រៅពីហាត់ម្នាក់ឯង ប្អូនប្រុសកីឡាករ ប្រាក់ មុន្នីឧត្តម ខាងលើ និងមិត្តភក្ដិ៣ទៅ៤នាក់ទៀត បានដក់បាល់លេងនៅសួនច្បារស្ពាននាគក្បែរវត្តភ្នំរៀងរាល់ថ្ងៃតែម្ដង។

ក្មួយប្រុសលោក ប្រាក់ សុវណ្ណារ៉ា ពន្យល់ "៖និយាយទៅបង ខ្ញុំ និងមិត្តភក្ដិ ខ្ញុំទៅហាត់នៅស្តាតបង តែឥឡូវហ្នឹងស្តាតគេបិទ អ៊ីចឹងក៏បបួលគ្នាលេងសីដក់នៅស្ពាននាគ។ ខ្ញុំហាត់រាល់ល្ងាចហ្នឹង ម៉ោង៣ឬ៣កន្លះអីហាត់រហូត។ និយាយទៅភាគច្រើនហាត់តាមគ្រូដាក់មក ហើយយើងបន្ថែមហាត់ខ្លួនឯង រត់៣០នាទី ៥០ម៉ែត្រ១០ដង រត់១០០ម៉ែត្រ៥ដងអ៊ីចឹងទៅ បូករួមទាំងលំហាត់ផ្សេងៗទៀត"។

ប្រាក់ មុន្នីភារុណ ទទួលស្គាល់ថា ការហាត់ជាមួយមិត្តភក្ដិមិនដូចរួមជាមួយក្រុមទេ តែក៏អាចចែករំលែក និងប្រាប់ពីចំណុចខ្វះខាតគ្នាទៅវិញទៅមកបានដែរ។


គួរដឹងដែរថា យោងតាមលិខិតពីក្រសួងអប់រំ យុវជន និងកីឡា ចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន កាលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានសម្រេចផ្អាកការលេងកីឡា ឬហាត់ប្រាណដែលមានលក្ខណៈប្រមូលផ្ដុំនៅតាមទីតាំងកីឡដ្ឋានសាធារណៈ និងឯកជនជាបណ្ដោះអាសន្ន៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖