+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករបាល់ទាត់ថៃម្នាក់បដិសេធរឿងលេងល្បែង និងបកស្រាយហេតុផលបាត់ខ្លួន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 437

កីឡាករបាល់ទាត់ជម្រើសជាតិថៃ Sarawut Masuk បានចេញមុខបដិសេធដំណឹងដែលថា បានលង់ខ្លួនក្នុងល្បែងភ្នាល់បាល់ ហើយជំពាក់លុយគេរហូតបាត់ខ្លួនជាងមួយខែ។


ក្នុងកិច្ចប្រជុំជាមួយសហព័ន្ធបាល់ទាត់ថៃ កាលថ្ងៃទី១៤ ខែមេសា ខ្សែបម្រើស្លាបខាងលើទទូចថា ពិតជាមានបញ្ហារឿងលុយកាសមែន តែមិនបានប៉ះពាល់ល្បែងទេ។

អតីតសមាជិក Muangthong United ពន្យល់ "៖ខ្ញុំមានបញ្ហាគ្រួសារ និងថវិកា។ យ៉ាងណាក៏ដោយ មិនមែនដោយសារល្បែងទេ។ ខ្ញុំទើបតែចែកផ្លូវជាមួយប្រពន្ធ ហើយខ្ញុំក៏ត្រូវរ៉ាប់រងចំណាយរបស់នាងខ្លះដែរ។ កាលនៅលេងក្លិបធំ ខ្ញុំរកចំណូលបានច្រើន តែពេលផ្លាស់ទៅក្លិបតូចៗ លុយចាយមិនគ្រប់។ ខ្ញុំបង្ខំចិត្តត្រូវខ្ចីលុយមិត្តភក្ដិ និងបងប្អូន។ ខ្ញុំពិតជាលំបាកណាស់"។

ពាក់ព័ន្ធទៅនឹងការបាត់ខ្លួនជាងមួយខែមកនេះ កីឡាករវ័យ៣០ឆ្នាំខាងលើបញ្ជាក់ថា ដោយសារគេមានមិត្តភក្ដិកើត COVID 19 ទើបមិនចង់ចេញទៅក្រៅ។


គួរដឹងដែរថា Sarawut Masuk ធ្លាប់លេងឲ្យក្លិបយ៉ាងច្រើនដែលក្នុងនោះក៏មាន Muangthong United និង BG Pathum United។ 

គេក៏ធ្លាប់ជាប់ជម្រើសជាតិថៃពីចន្លោះឆ្នាំ២០១១ដល់២០១៧ និងបានឈ្នះមេដាយមាសស៊ីហ្គេម ព្រមទាំងជើងឯកលីគកំពូលថៃថែមទៀត៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ zingnews

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖