+855 16 757 168     samnob@keiladaily.com
KD Logo

វីរបុរសក្លិប Roma ស្ទើរតែចែកផ្លូវជាមួយភរិយាដោយសារសត្វឆ្មា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 279

វីរបុរសក្លិបបាល់ទាត់ AS Roma លោក Francesco Totti បានបង្ហើបពីរឿងរ៉ាវមួយពាក់ព័ន្ធនឹងសត្វឆ្មាដែលស្ទើរតែឲ្យលោក និងភរិយា បែកបាក់គ្នាទៅហើយ។

អតីតតារាបាល់ទាត់ជម្រើសជាតិអ៉ីតាលីបានទាក់ទងពិធីការិនីទូរទស្សន៍ នាង Illary Blasi កាលឆ្នាំ២០០៣ និងបានរៀបការពីរឆ្នាំបន្ទាប់ ហើយរស់នៅជាមួយគ្នារហូតដល់បច្ចុប្បន្ន។

ក្នុងរយៈពេលរួមរស់ជាមួយគ្នានេះមានរឿងរ៉ាវយ៉ាងច្រើន ទាំងទឹកភ្នែក និងរីករាយ។ ថ្មីៗនេះក្នុងសន្ទនាជាមួយអតីតមិត្តរួមក្រុម Christian Vieri លោក Totti បានសារភាពថា ខឹងខ្លាំងណាស់ដែលគាត់ស្ទើរតែបែកបាក់គ្នាដោយសារតែប្រពន្ធរបស់គេចិញ្ចឹមឆ្មា។


អតីតខ្សែបម្រើ AS Roma បាននិយាយថា“ ខ្ញុំខឹងប្រពន្ធខ្ញុំណាស់។ នាងបានទិញឆ្មាគ្មានរោមហើយដាក់ឈ្មោះវាថា Donna Paola ។ នៅពេលយប់នាងត្រូវដេកលើគ្រែជាមួយពួកយើង និងចុងជើងខ្ញុំ។ វាជាឆ្មាដែលគួរឱ្យស្រឡាញ់ណាស់ ប៉ុន្តែយើងស្ទើរតែបែកបាក់ដោយសារតែវា។ ប្រពន្ធខ្ញុំចង់បានឆ្មានេះដោយមិនគិតថាថ្លៃប៉ុនណាទេ។ ទោះខ្ញុំនិយាយយ៉ាងម៉ឺងម៉ាត់ថា គ្មានផ្លូវ ប្រពន្ធខ្ញុំនៅតែទិញយកមកផ្ទះ។ យើងមិនបាននិយាយជាមួយគ្នាច្រើន។ នៅចុងបញ្ចប់ខ្ញុំត្រូវរៀនទទួលយក និងស្រឡាញ់ឆ្មា "។

Totti បានលាឈប់ពីបាល់ទាត់បន្ទាប់ពីបង្ហាញខ្លួនចំនួន៧៨៥ប្រកួតសម្រាប់ Roma។ គេរកបាន ៣០៧ គ្រាប់ក្នុងរយៈពេល១៥ ឆ្នាំ។

អតីតខ្សែបម្រើវ័យ ៤៣ ឆ្នាំរូបនេះក៏បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអ៊ីតាលីចំនួន៥៨ ដង និងរួមចំណែកឈ្នះ FIFA World Cup នៅឆ្នាំ២០០៦៕

ប្រភព ៖ zingnews

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖