រឿងរ៉ាវមិនល្អនៅតែបន្តកើតឡើងចំពោះ Samir Nasri ដោយសារកង្វះវិន័យនៅក្លិបបែលហ្ស៊ីក Anderlecht។
យោងតាមការចុះផ្សាយរបស់ Daily Mail ខ្សែបម្រើជនជាតិបារាំងមិនបានទាក់ទងទៅ Anderlecht ទេក្រោយធ្វើដំណើរទៅក្រុងឌូបៃ។
ក្លិបនៅបែលហ្ស៊ីកតម្រូវឲ្យកីឡាកររាយការណ៍ពីកាលវិភាគធ្វើដំណើរជាមួយកាលវិភាគហ្វឹកហាត់។
សមាជិកឯទៀតបានធ្វើយ៉ាងល្អ លើកលែងតែ Nasri ហើយ Anderlecht បានសម្រេចចិត្តបញ្ចប់កិច្ចសន្យាតែម្ដង។
មុនពេលចូលរួមជាមួយ Anderlecht អតីតសមាជិកក្លិប Arsenal និង Manchester City ពុំមានក្លិបលេងទេ ក្រោយហ្វឹកហាត់នៅ Aston Villa តែមិនបានកុងត្រា។ ទោះបីជាយ៉ាងណាក៏ដោយអតីតមិត្តរួមក្រុមនៅ Manchester City គឺអតីតខ្សែការពារ Vincent Kompany បានត្រួសត្រាយផ្លូវដល់គេចូលរួមជាមួយ Anderlech។
Nasri លេងបាន៨ ប្រកួត និងរកបានពីរគ្រាប់។ គេបានរងរបួសពីរលើកផងដែរអំឡុងនោះ៕
ប្រភព ៖ zingnews
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖