+855 16 757 168     samnob@keiladaily.com
KD Logo

PSG មានបំណងបន្តកុងត្រា៥ឆ្នាំដល់ Neymar

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 303

ដោយសារតែមានចំណាប់អារម្មណ៍ពី FC Barcelona ក្នុងការនាំ Neymar ទៅអេស្ប៉ាញវិញ Paris Saint Germain បានបង្ហាញពីបំណងផ្ដល់កិច្ចសន្យាថ្មីដល់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះដល់ឆ្នាំ២០២៥។

អនាគតអតីតសមាជិកក្លិប Santos នៅកីឡដ្ឋាន Parc de Prince មិនទាន់ច្បាស់លាស់ទេ ហើយក្រុមអ្នកមានបុណ្យក៏ចង់យកទៅ Camp Nou វិញទៀត។ 


នាយកក្លិប PSG លោក Leonardo និយាយថា ក្លិបបានរៀបចំកុងត្រាថ្មីដល់២០២៥ជាមួយថ្លៃពលកម្ម៣៨លានអឺរ៉ូក្នុងមួយរដូវកាលដើម្បីចងជើង Neymar។ 

ក្នុងបរិបទដែល Real Madrid នៅតែតាមអន្ទងយក Kylian Mbappe អ្នកចាត់ការ Thomas Tuchel ចង់ទុក Neymar ជាតារាឆ្នើមទីមួយក្នុងក្រុម។

រដូវកាល២០១៩/២០២០នេះ Neymar លេងបាន២២ប្រកួត និងរកបាន១៨គ្រាប់ ព្រមទាំងបញ្ជូន១០ដងពីគ្រប់កម្មវិធី ហើយគេជាសមាជិកសំខាន់នាំ PSG ទៅវគ្គ៨ក្រុម ក្រោយសងសឹក Dortmund ជើងទីពីរ វគ្គ១៦ក្រុមបានសម្រេច។

ដោយឡែក Barcelona អាចនឹងបញ្ចេញ Luis Suarez នៅរដូវកាលក្រោយ ហើយមិនទាន់អាចពឹងផ្អែកទាំងស្រុកលើ Ousmane Demeble, Antoine Griezmann និង Martin Braithwaite បានទេ៕

ប្រភព ៖ zingnews



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖