+855 16 757 168     samnob@keiladaily.com
KD Logo

សឿយ វិសាល កកាយរឿងរ៉ាវលំបាកៗក្នុងជីវិតមុនមានកេរ្ដិ៍ឈ្មោះដូចបច្ចុប្បន្ន 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 317

ឃ្លាតពីស្រុកកំណើតនៅឯខេត្តឧត្តរមានជ័យមកអាស្រ័យលើដីរាជធានីភ្នំពេញអំឡុង២០០០ សឿយ វិសាល ដើម្បីឱកាសក្រេបជញ្ជក់ចំណេះដឹងបានខ្ពង់ខ្ពស់ សឿយ វិសាល បានជួបប្រទះការលំបាកយ៉ាងច្រើន ទម្រាំប្រែក្លាយខ្លួនជាកីឡាករបាល់ទាត់ដ៏មានកេរ្ដិ៍ឈ្មោះដូចសព្វថ្ងៃ។


សមាជិកស្នូលព្រះខ័នរាជស្វាយរៀងរបច្ចុប្បន្នបានផ្ដើមការហ្វឹកហាត់នៅអាស៊ីអឺរ៉ុបយូណាយធីតអំឡុងរៀនវិទ្យាល័យ ហើយក្រៅពីនោះ គេក៏ឆ្លៀតជួយលក់ផ្លែឈើអ៊ំដើម្បីបានកម្រៃបន្ថែម។

ក្រោយពីរស់នៅជាមួយអ៊ំនៅម្ដុំបឹងទំពន់មួយរយៈ វិសាល ក៏បានប្ដូរទៅរស់នៅជាមួយជីដូនបង្កើតក្នុងវត្តសន្សំកុសលជាទីរូបគេធ្លាប់បាត់កង់ដែលអតីតគ្រូបង្វឹកអាស៊ីអឺរ៉ុបយូណាយធីតទិញឲ្យជាមធ្យោបាយទៅហ្វឹកហាត់ត្រឹមរយៈពេលពីរខែ។

សឿយ វិសាល បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅជុំទីពីររដូវកាល២០១៤ រហូតដល់បច្ចុប្បន្ន និងបានជាប់ជម្រើសជាតិតាំងពីកម្រិតយុវជនដល់ក្រុមធំ។ និសិ្សតបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងដដែល បច្ចុប្បន្នក៏ជាមន្ត្រីកងរាជអាវុធហត្ថមួយរូបផងដែរ៕


រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖